មន្ត្រីជំនាញ៖ តម្លៃស្រូវធ្លាក់ថ្លៃ ព្រោះទីផ្សារនាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះ

2021/11/27 11:54:34 am        501

ភ្នំពេញ ៖ មន្រ្តីជំនាញនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវមានការធ្លាក់ថ្លៃជាងមុនបន្តិច ព្រោះទីផ្សារនាំចេញអង្ករទៅក្រៅមានការថយចុះ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៧ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្នទីផ្សារអង្ករអន្តរជាតិមានការធ្លាក់ថ្លៃ ដែលជាហេតុធ្វើឲ្យតម្លៃស្រូវនៅប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀតមានការធ្លាក់ថ្លៃផងដែរ។

ទីផ្សារកម្ពុជានាំចេញទៅបរទេសច្រើនជាងគេគឺប្រទេសចិន ដែលជួយទិញអង្ករកម្ពុជា ក្នុង​តម្លៃ​ខ្ពស់​ជាងបណ្តាប្រទេសមួយចំនួនទៀត។លើសពីនេះ​ លោកបន្តថា អ្វីដែលកសិករកម្ពុជា​មាន​ការ​ព្រួយបារម្ភនោះ ​គឺ​តម្លៃ​ផលិត​របស់ពួកគាត់មានការកើនឡើង​ ពោលដូចជាជី ថ្នាំកសិកម្ម និង​ការចំណាយផ្សេងៗ​មួយចំនួនទៀត។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករគ្រប់ប្រភេទចំនួនជាង៤៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មាន​ចំនួន ៣២៣.៤៧លានដុល្លារសហ​រដ្ឋ​អាមេរិក ​ទៅ​គោលដៅទីផ្សារចំនួន៥៥ប្រទេស​ និងតំបន់ស្វយ័ត ដែលក្នុងនោះរួមមាន៖ ប្រទេសចិន តំបន់ស្វយ័តហុងកុង ម៉ាកាវ ជា​ទីផ្សារនាំចេញទៅច្រើនជាងគេ បន្ទាប់មានប្រទេសបារាំង​ ប្រទេសហ្កាលប៊ុង​ និងប្រទេសម៉ាឡេស៊ីជាដើម។

ចំពោះការនាំចេញស្រូវវិញមានចំនួនជាង ២លានតោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លាន​ដុល្លារសហរដ្ឋអាមេរិក។ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករមាន​ចំនួន​ក្នុង​រយៈពេល ១០ខែ​នៃ​ឆ្នាំ២០២១​នេះ ​មានចំនួនប្រមាណជា ៩៥៧.៣០លានដុល្លាសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងក្លាយជាវិស័យមួយក្នុងចំណោមវិស័យបីផ្សេងទៀតក្នុងការនាំ​កំណើន​ដល់​សេដ្ឋ​កិច្ច​ជាតិ​ ក្រោយពីរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តីកម្ពុជា ​បានដាក់ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករកាលពីខែសីហា ​ឆ្នាំ ២០១០។ បន្ទាប់ប្រកាសជាផ្លូវការនោះទាំងវិស័យរដ្ឋ ​ឯកជន និងប្រជាពលរដ្ឋ​រួម​ទាំង​អន្តរ​ជាតិផង​ដែលនោះ មានការសាទរយ៉ាងខ្លាំង​ ហើយខិតខំបំពេញការងាររៀងខ្លួន ​និងសហការគ្នា ដើម្បីលើក​កម្ពស់វិស័យកសិកម្ម៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am