ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានងាកមកប៉ះទង្គិចពាក្យសម្តីជាមួយតុលាការកាលពីថ្ងៃចន្ទ ទី១៧ ខែមីនា បន្ទាប់ពីរដ្ឋបាលរបស់លោក បានបណ្តេញសមាជិកក្រុមជនអន្ធពាលជនជាតិវេណេហ្ស៊ុយអេឡាតាមដែលចោទប្រកាន់ នៅក្រោមច្បាប់សម័យសង្រ្គាមដែលមានអាយុកាលរាប់សតវត្សមកហើយ និងមានការប្រើប្រាស់តិចតួច។

លោក Trump ដែលបានជំរុញរួចមកហើយនូវច្បាប់នេះដល់កម្រិតកំណត់របស់ខ្លួនលើផ្នែកជាច្រើន បានអះអាងថា លោកបានលុបចោលការលើកលែងទោស ដែលបានចេញដោយលោក Joe Biden ដោយផ្អែកលើគោលការណ៍ថា អ្នកកាន់តំណែងមុនខាងគណបក្សប្រជាធិបតេយ្យ ទំនងជាបានប្រើប្រាស់ហត្ថលេខាស្វ័យប្រវត្តិ។

ចំណាត់ការរបស់គណបក្សសាធារណរដ្ឋ ក្នុងការប្រមូលអំណាចនៅក្នុងការប្រតិបត្តិ បានបង្កើនការព្រួយបារម្ភថា លោកនឹងបំពានប្រព័ន្ធតុលាការ ធ្វើឲ្យដួលរលំ ឬបកស្រាយឡើងវិញនូវតុល្យភាពអំណាចរដ្ឋធម្មនុញ្ញ នៅសសហរដ្ឋអាមេរិក។
ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបង្គាប់ឱ្យបើកសវនាការកាលពីល្ងាចថ្ងៃចន្ទ ជុំវិញថាតើ សេតវិមានបានព្រងើយកន្តើយដោយចេតនាឬយ៉ាងណា ចំពោះសេចក្តីបង្គាប់របស់លោក ដោយបានដឹកជញ្ជូនមនុស្សជាង២០០នាក់តាមយន្តហោះទៅកាន់ប្រទេសអែលសាវ៉ាឌ័រ ជាកន្លែងដែលរដ្ឋបាល របស់លោកTrump កំពុងចំណាយប្រាក់ឱ្យអាជ្ញាធរដើម្បីដាក់ពន្ធនាគារជនដែលត្រូវបាននិរទេស។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មេធាវីរបស់ក្រសួងយុត្តិធម៌បានប្រាប់ចៅក្រម លោក James Boasberg ថា អ្នកដែលត្រូវបាននិរទេសបានចាកចេញពីសហរដ្ឋអាមេរិករួចហើយ នៅពេលនោះចៅក្រមបានចេញសេចក្តីបង្គាប់ជាលាយលក្ខណ៍អក្សរដែលរារាំងការចាកចេញរបស់ពួកគេ។