ប្រព័ន្ធផ្សព្វផ្សាយ VOA ត្រូវបិទដំណើរការ ខណៈលោក Trump ចេញក្រឹត្យលុបបំបាត់បណ្តាញមេរបស់ខ្លួន

2025/03/18 11:59:02 am        142

លោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីចុងសប្តាហ៍ ដោយលុបបំបាត់ទីភ្នាក់ងារសហព័ន្ធដែលជាបណ្ដាញមេគ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ សំឡេងសហរដ្ឋអាមេរិក ឬហៅថា VOA ដែលបានផ្សាយព័ត៌មានអស់ពេលជាង ៨០ឆ្នាំមកហើយ ចេញពីបណ្ដាប្រទេសជាច្រើន ដែលធ្វើឱ្យ VOA ត្រូវបង្ខំចិត្តបិទដំណើរការ។

ប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបញ្ជាឱ្យលុបបំបាត់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលរួច អ្នកសារព័ត៌មាន នាយកប្រតិបត្តិ និងបុគ្គលិកជាច្រើននៅទីស្នាក់ការកណ្តាលរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានជូនដំណឹងពីការបញ្ឈប់ការងារដោយផ្ដល់ប្រាក់សំណងផ្សេងៗ នេះបើតាមសារព័ត៌មានក្នុងស្រុក។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ សេតវិមានបានចេញសេចក្តីប្រកាសមួយ ដែលមានចំណងជើងថា "សារព័ត៌មានសំឡេងជ្រុលនិយមរបស់អាមេរិក" ដែលបានលើកឡើងពីការអះអាងជាច្រើនដែលចោទប្រកាន់ VOA ថាបង្ហាញ "ភាពលំអៀងឆ្វេងនិយម ស្របតាមប្រព័ន្ធផ្សព្វផ្សាយជាតិដែលប្រកាន់បក្សពួក"។

សមាជិកបុគ្គលិកបានរាយការណ៍ភ្លាមៗថាបាត់បង់សិទ្ធិចូលប្រើអ៊ីមែលការងារ និងប្រព័ន្ធទំនាក់ទំនងខាងក្នុងរបស់ពួកគេ។ បុគ្គលិកពេញម៉ោងជាង ១.០០០នាក់មកពី VOA និង OCB ដែលប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ ត្រូវបានរងផលប៉ះពាល់។ គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍ ការផ្សាយរបស់វិទ្យុ VOA ក្នុងតំបន់អាស៊ី និងមជ្ឈិមបូព៌ាបានស្ងាត់ជ្រាប ឬចាក់ផ្សាយតែតន្ត្រីប៉ុណ្ណោះ នេះបើយោងតាមកាសែត New York Times៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am