ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយ កាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប និងដៃគូរបស់ខ្លួន បានសន្យាផ្តល់ជំនួយ៥,៨ពាន់លានអឺរ៉ូ សម្រាប់ប្រទេសស៊ីរី និងប្រទេសជិតខាងខ្លួន ។

ស្នងការសហភាពអឺរ៉ុបសម្រាប់តំបន់សមុទ្រមេឌីទែរ៉ាណេ លោកស្រី Dubravka Suica បាននិយាយថា ជំនួយនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការជួយស្តារឡើងវិញឲ្យទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋប្រទេសស៊ីរីទាំងអស់។

ប្រទេសស៊ីរី បានរងការវាយប្រហារដោយអំពើហិង្សារាលដាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរដឹកនាំដោយក្រុមអ៊ីស្លាមនិយមនិកាយស៊ុននីរបស់ប្រទេសស៊ីរី បាននិយាយថា កងកម្លាំងសន្តិសុខរបស់ពួកគេ បានរងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធដែលមានភក្តីភាពទៅនឹងប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ លោក Bashar al-Assad ។