ទីភ្នាក់ងារ UN អំពាវនាវឱ្យបន្តការដឹកជញ្ជូនជំនួយចូលទៅហ្កាហ្សា ក្នុងពេលមានការបិទផ្លូវរបស់អ៊ីស្រាអែល

2025/03/18 07:11:15 pm        103

ខណៈប្រទេសអ៊ីស្រាអែល បន្តរារាំងការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ(UNICEF) កំពុងអំពាវនាវឱ្យមានការបន្តការដឹកជញ្ជូនជំនួយជាថ្មី និងបទឈប់បាញ់យូរអង្វែងនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនេះ នៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គម។ ទីភ្នាក់ងារនិយាយថា កុមារមួយលាននាក់នៅតំបន់ហ្កាហ្សា កំពុងតស៊ូដើម្បីរស់រានមានជីវិតដោយគ្មានតម្រូវការចាំបាច់ជាមូលដ្ឋាន ហើយមនុស្សរាប់ម៉ឺននាក់ ខ្វះទឹកស្អាត និងអនាម័យ។

អ៊ីស្រាអែល បានដាក់ការបិទផ្លូវលើការដឹកជញ្ជូនស្បៀងអាហារ និងជំនួយមនុស្សធម៌ផ្សេងទៀតចូលក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះកាលពីថ្ងៃទី ២ ខែមីនា ដោយបានដាក់សម្ពាធលើក្រុមហាម៉ាសឲ្យទទួលយកសំណើពីសហរដ្ឋអាមេរិក។ អាមេរិក បានស្នើបន្ថែមពេលបទឈប់បាញ់នៅតំបន់ហ្កាហ្សា រហូតដល់ថ្ងៃទី២០ ខែមេសា ដើម្បីទុកពេលសម្រាប់ការចរចាក្របខ័ណ្ឌសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍ ហើយក៏បានអំពាវនាវឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរ ដែលនៅរស់ចំនួន១១នាក់។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានរក្សាជំហររបស់ខ្លួនក្នុងការស្វែងរកការផ្លាស់ប្តូរបន្ទាន់ទៅរកបទឈប់បាញ់អចិន្ត្រៃយ៍។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមអ្នកចរចារបស់អ៊ីស្រាអែល បានវិលត្រឡប់ពីប្រទេសអេហ្ស៊ីបវិញហើយ ជាប្រទេសអ្នកសម្របសម្រួលសម្រាប់ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយសេចក្តីរាយការណ៍បាននិយាយថា គ្មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាមួយ ត្រូវបានធ្វើឡើងឡើយក្នុងកិច្ចពិភាក្សានោះ។

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm