ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំ​គុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»

2025/03/18 07:35:15 pm        183

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កំពុង​អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការ​ពិពណ៌​មុខ​តំណែង​របស់​មន្ត្រី​រាជ​ការនៃវិទ្យាស្ថានជាតិស្ថិតិ»។

សិក្ខាសាលានេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ដែលមកពី​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃ​ក្រសួង​មុខងារ​សាធារណៈ​។

ក្នុងមតិស្វាគមន៍ និងបើកសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ​ការ​នៃ​ក្រសួង​មុខងារ​សាធារណៈ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា “គោលបំណងនៃការជួបជុំនាពេលនេះ ដើម្បី​ពិនិត្យមើលអំពីការរៀបចំនូវមុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ ដើម្បីគាំទ្រ​ដល់ការអនុវត្តនូវមុខងារ ភារកិច្ចរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលជាគ្រឹះ​ស្ថាន​រដ្ឋបាល​សាធារណៈ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីកសាង គាំទ្រការ​លើក​កម្ពស់​គុណភាព​នៃ​ប្រព័ន្ធស្ថិតិជាតិ ឱ្យកាន់តែមានគុណភាព ក្នុងការឆ្លើយតប គាំទ្រដល់ការរៀបចំ​គោល​នយោបាយ ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។”

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការគិតគូរអំពីគុណវុឌ្ឍិ និងការវិវត្ត​នូវ​មុខ​ដំណែង​របស់មន្ត្រី គឺជាចំណែកមួយក្នុងការគាំទ្រកិច្ចការងារផ្សេងៗទៀត។ ដោយនៅ​ក្នុង​ក្រប​ខណ្ឌ​កំណែ​ទម្រង់របស់រាជរដ្ឋាភិបាល គឺចង់ជំរុញឱ្យដំណើរការនៃវិទ្យាស្ថានជាតិស្ថិតិ មាន​សមិទ្ធកម្ម​ជាក់លាក់ មានមន្ត្រីដែលមានសមត្ថភាព ត្រូវតាមតម្រូវការនៃការងារ។

ឆ្លៀត​ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គសិក្ខាសាលាថា “យើង​ខ្ញុំ​ពី​ក្រសួងមុខងារសាធារណៈ ចូលរួមក្នុងការជួយគាំទ្រ និងចង់ស្តាប់​មតិ​យោបល់​របស់​អង្គ​សិក្ខា​សាលា ដើម្បីត្រៀមខ្លួនជួយ ហើយរឿងអ្វីដែលក្រសួងមុខងារសាធារណៈជួយបាន យើងខ្ញុំនឹង​ប្រឹងជួយ​ឱ្យ​អស់លទ្ធភាព ព្រោះយើងចង់ឃើញការប្រើប្រាស់ធនធានបញ្ញវ័ន្ត យើងចង់ឃើញ​ដំណើរ​ការ​របស់ស្ថាប័នប្រព្រឹត្តទៅមានប្រសិទ្ធភាពកាន់តែប្រសើរឡើង។”

សូមជម្រាបថា សិក្ខាសាលានេះ មានការរៀចំឱ្យមានបទបង្ហាញស្តីពី «ការកំណត់គុណវុឌ្ឍិ និង​ការ​ពិពណ៌​នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ​របស់​មន្ត្រី​រាជ​ការ​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​» ដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងលោក លន គឹមហេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋានគោលនយោបាយក្រសួងមុខងារសាធារណៈ ព្រមទាំងវេទិកាពិ​គ្រោះ​យោ​បល់ និងផ្តល់ធាតុចូល៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ

2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm