ប្រភពគ្រូពេទ្យបឋមសង្រ្គោះនៅដែនដីហ្កាហ្សា បានឱ្យដឹងថា មនុស្សលើសពី ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីតាំងជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅព្រឹកព្រលឹម ថ្ងៃអង្គារ ១៨ មីនា នេះ ដែលក្នុងនោះមានស្រ្តី និងកុមារជាច្រើន ហើយមនុស្សរាប់រយនាក់រងរបួស ខណៈតួលេខនេះអាចកើនឡើងបន្តទៀត។

មន្ត្រីក្រុមហាម៉ាស បានចោទអ៊ីស្រាអែលថា "បញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ដោយឯកតោភាគី" ហើយក្រុមជីហាតអ៊ិស្លាមក៏បានចោទអ៊ីស្រាអែល ថាមានចេតនាបំផ្លាញកិច្ចប្រឹងប្រែងទាំងអស់នៃបទឈប់បាញ់៕

