ក្រសួងសង្គមកិច្ចកម្ពុជា ពិភាក្សាការងារក្របខ័ណ្ឌកិច្ចការពារកុមារជាមួយ ក្រសួងការបរទេស​អង់គ្លេស

2025/03/18 08:54:25 pm        121

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការ​ងារ​​ជាមួយ ឯកឧត្តម David Lammy រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការ​ក្រសួង​​ការ​បរទេសនាទីក្រុងឡុងដ៍។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើក្របខ័ណ្ឌកិច្ចការពារកុមារ ដើម្បី​កែ​លម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយ​ចំនួន​កុមារ​រស់នៅ​ក្នុ​ង​មណ្ឌល​ថែ​ទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និង​បាន​ចែករំលែកនូវព័ត៌មានអំពីការអភិវឌ្ឍប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង​ភាព​ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និង​សុខុមាល​ភាព​របស់​ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ឋគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមាន​ភាព​ធន់​ ដែលជាអាទិភាពមួយ កំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោត​លើ​ការ​បន្ត​អភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមអភិក្រមហានិភ័យនៃវដ្តជីវិត ដោយឈរលើស្មារតី “មិន​បោះ​បង់​ពលរដ្ឋណាម្នាក់”។

ក្នុងក្របខ័ណ្ឌកិច្ចការពារកុមារ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ អនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ក្នុងនោះ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា មានការប្តេជ្ញាខ្ពស់ និងដាក់ចេញនូវគោលនយោបាយ និងកម្ម​វិធី​ជាក់​លាក់ ដើម្បីកែលម្អការថែទាំជំនួស ការកាត់បន្ថយចំនួនមណ្ឌល និងចំនួន​កុមារ​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ និងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនៅក្នុងសហគមន៍។ ជាមួយ​នឹង​កម្ម​វិធី​កំណែ​ទម្រង់​ការងារថែទាំ ជំនួសនេះ កម្ពុជាសម្រេច​បានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ មណ្ឌ​ល​ថែ​ទាំកុមារត្រូវបានកាត់បន្ថយ ពី ៤០៦ មណ្ឌល នៅឆ្នាំ២០១៥ មកនៅត្រឹម ១៦៤ មណ្ឌល នៅ​ឆ្នាំ​២០២៤ ដែលចំនួនកុមារបានថយ ចុះពីប្រមាណ១ម៉ឺន ៦ពាន់នាក់ មកត្រឹម ជាង៤​ពាន់​នាក់​។

ឯកឧត្តម David Lammy បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម​រដ្ឋ​មន្ត្រី និងគណៈប្រតិភូចំពោះជំនួបពិភាក្សា និងការចែករំលែក​បទ​ពិ​សោធន៍​ការងារ​ពាក់​ព័ន្ធ​កិច្ច​ការ​ពារ​កុមារ ការលើកកម្ពស់ ការថែទាំកុមារនៅតាមគ្រួសារ និងការកាត់បន្ថយ​កុមារ​ពី​មណ្ឌល​ថែ​ទាំ​ជំនួស​នៅ​កម្ពុជា។ ឯកឧត្តម បានសម្តែង នូវការអបអរសាទរ និងកោតសរសើរ​ចំពោះ​សមិទ្ធផល​នៃ​ការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី David Lammy បាននិងកំពុងដឹកនាំយុទ្ធនា ការ​កាត់​បន្ថយ​មណ្ឌលថែទាំកុមារនៅលើពិភពលោក ហេតុដូចនេះ ឯកឧត្តម បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុងការទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីការងារ និង​បទពិ​សោធន៍​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់ការ ថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ ដែលឈានទៅ​កាត់​បន្ថយ​មណ្ឌ​ល​ថែទាំ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm