ស្ថាប័ន២រៀបចំការប្រកួតស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំង៥

2021/11/27 07:14:46 pm        449

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អង្គការយូណេស្កូ (UNESCO) បានរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពី បេតិកភណ្ឌវប្បធម៌អរូបីទាំង៥ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌​មាន​ នាព្រឹក​នេះថា ការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តឲ្យ​ពលរដ្ឋ​កម្ពុជា បង្ហាញ​ទេពកោសល្យ ​និងការ​បក​ស្រាយ​អំពី​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ហើយ​ក៏​ដើម្បី​រំលឹកអំពី​អនុស្សាវរីយ៍​ឲ្យប្រជាជនទូទៅ ​បានយល់កាន់​តែ​ច្បាស់​នូវ​បេតិកភណ្ឌ​អរូបី​របស់​កម្ពុជា ជាពិសេសចង់​ឲ្យ​មាន​ការចូលរួមបានកាន់តែច្រើនពីការលើកតម្លៃមរតក​វប្បធម៌ជាតិ​ទាំង​អស់​នេះ ជាពិសេសដល់​ស្រទាប់​យុវជន ​ដែលជាអ្នកបន្តវេនក្នុងកិច្ចការទាំងអស់នេះ។

ព្រោះថាការការពារ ការថែរក្សា​បេតិក​ភណ្ឌវប្បធម៌ គឺជាតួនាទីរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ឲ្យរស់រាន​មាន​ជីវិត​បន្ត​ទៀត ដើម្បីជាការលើកមុខមាត់​របស់​ប្រទេសជាតិ ដើម្បីជាការលើកស្ទួយអត្តសញ្ញាណជាតិ​ទំនៀមទម្លាប់​ប្រពៃណី ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដូចនេះទើបយើងរៀបចំកម្មវិធីនេះឡើង។

ជាចុងក្រោយឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ បានបញ្ជាក់ថា ទៅថ្ងៃអនាគត នឹងរៀបចំការ​ប្រកួត​ប្រជែង​ស្នា​ដៃ​សិល្បៈផ្តោតសំខាន់ទៅលើបេតិភណ្ឌវប្បធម៌រូបី​ ដែល​យើងបានដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌ពិភព​លោក​រប​ស់អង្គការយូណេស្កូ ​មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ ​និងប្រាសាទសំបូរព្រៃគុក​ នឹងរៀបចំបន្តទៀត នេះ​ជា​ការ​ចូលរួមចំណែកមួយ​របស់សាកល​វិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ​ ក្នុងការបណ្តុះ​បណ្តាល​ធនធានមនុស្សនៅ​លើវិ​ស័យ​សិល្បៈ​វប្បធម៌។

សូមបញ្ជាក់ផងដែរថា កាលបរិច្ឆេទ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈGroup Telegram មហាវិទ្យាល័យ​សិល្បៈ​សូនរូប​ ចាប់ពីថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២១ តទៅ, ​ស្នាដៃត្រូវប្រគល់មក​មហាវិទ្យាល័យ​នៅថ្ងៃទី៧ ​ខែមីនា ឆ្នាំ២០២២ និង​ប្រកាស​ជ័យលាភី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm