វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ពោធជាផ្លូវការមជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ទេសម៉ាស៊ីន​ត្រជាក់

2025/03/18 09:13:45 pm        235

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចុះ​អនុស្ស​រណៈ​យោគយល់ និងសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសដល់យុវជននៅកម្ពុជា ដែល​ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការរាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយក​វិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជា អំពីមជ្ឈមណ្ឌលថ្មីនេះ នឹងផ្តល់ការ​បណ្តុះ​បណ្តាល​តាម​រយៈ​ការ​អនុវត្តន៍​ផ្ទាល់​ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍន៍ជំនាញ ដើម្បីធានាថា សិស្សានុសិស្ស​អាច​ទទួល​បាន​បទ​ពិសោធន៍អប់រំដ៏ទូលំទូលាយស្របតាមស្តង់ដារ។ ហើយតាមរយៈការចុះអនុស្សរណៈ ក្រុម​ហ៊ុន ប៉ាណាសូនិក នឹងធ្វើការផ្ដល់នូវម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ ការបណ្តុះបណ្តាល អាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេងទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរ និងមានប្រសាសន៍ថា តាម​រយៈការផ្តល់នូវសម្ភារៈបរិក្ខារទំនើបៗ និងការបណ្តុះបណ្តាលតាមស្តង់ដារនេះ ត្រូវ​បណ្ដុះ​បណ្ដាល​សិស្សនិស្សិតនូវជំនាញចាំបាច់ និងសំខាន់ក្នុងការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​វិស័យ​ឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរ​ចំពោះ​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​របស់​ក្រុម​ហ៊ុន​ ប៉ាណាសូនិក តាមរយៈ ការបរិច្ចាគឧបករណ៍ ម៉ាស៊ីនត្រជាក់ កម្មវិធីបណ្តុះបណ្តាល និង​ជំនួយ​ផ្នែក​អប់រំជាបន្តបន្ទាប់ ដល់វិទ្យាស្ថាន ITC ។

ជាមួយគ្នានោះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ។ ឯកឧត្តម សង្ឃឹមថា និស្សិតបញ្ចប់ការ​សិក្សា​ផ្នែក​វិស្វកម្ម​ដែល​ត្រូវបាន​គាំទ្រ​រួម​គ្នា​ដោ​​យវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាង​សកម្ម​នៅ​ក្នុង​ក្រុម​ហ៊ុន​ជប៉ុន​ជា​ច្រើន​នាពេលអនាគត។ ឯកឧត្តម បានបន្ថែមថា កិច្ចសហការនេះ នឹងលើកកម្ពស់​វិទ្យា​ស្ថាន​ ITC ឱ្យក្លាយទៅជាវិទ្យាស្ថាន​ឈាន​មុខ​គេ​សម្រាប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​មេកានិក​ក្នុង​ប្រទេស​កម្ពុជា និងបំពាក់បំប៉នយុវជន​កម្ពុជា​នូវជំនាញ​ចាំបាច់​ដើ​ម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ទីផ្សារ​ការងារពិភពលោក។

បើតាម លោក Hisakazu Maeda អគ្គនាយក នៃសាខាក្រុមហ៊ុន ប៉ាណាសូនិក អេស៊ា ប៉ាស៊ី​ហ្វិក​ ភាពជាដៃគូនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នា ដើម្បីរៀប​ចំ​យុវជន​កម្ពុជា​សម្រាប់​អនាគត។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿនក្នុងល្បឿនដ៏លឿន ប្រព័ន្ធ​អប់រំ​ត្រូវ​តែ​វិវឌ្ឍន៍ជាចាំបាច់ ដើម្បីធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងបន្ថែមលើចំណេះដឹងទ្រឹស្តី។ គំនិត​ផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាការបើកដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលតែប៉ុណ្ណោះទេ វា​គឺ​ជា​ការ​វិនិយោគយុទ្ធសាស្ត្រ ក្នុងកម្លាំងពលកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូម​ជំរាបជូនថា កិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន ប៉ាណាសូនិក ជាគំរូ​ដ៏​ល្អ​ស​ម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចជំរុញការអប់រំបច្ចេកវិទ្យា និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណា​សូនិក ដែលទើបបង្កើតថ្មីនេះ នឹងផ្តល់ឱ្យនិស្សិត វិទ្យាស្ថាន ITC នូវបទ​ពិសោធ​ន៍​ប្រើ​ប្រាស់​បច្ចេ​កវិទ្យាស្តង់ដារ បង្កើនជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត ព្រមទាំងរៀប​ចំ​ពួក​គេ​សម្រាប់​ការ​ប្រកួតប្រជែងនៅលើទីផ្សារការងារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm