អាមេរិក ត្រៀមទប់អាកាសធាតុកាន់តែអាក្រក់ ខណៈព្យុះភ្លៀងដ៏កំណាចទើបតែសម្លាប់មនុស្សរាប់សិបនាក់

2025/03/18 09:14:50 pm        114

ក្រុមឧតុនិយមនៅស្ថាប័នព្យាករអាកាសធាតុ AccuWeather បានព្រមានថា បន្ទាប់ពីអាកាសធាតុដ៏បំផ្លិចបំផ្លាញ និងព្យុះភ្លៀងដ៏កាចសាហាវកាលពីចុងសប្តាហ៍នៅស្ទើរទូទាំងសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សរាប់សិបនាក់រួច ពេលនេះការគំរាមកំហែងកាន់តែអាក្រក់រយៈពេលជាច្រើនថ្ងៃ នឹងកើតមានក្នុងពាក់កណ្តាលសប្តាហ៍នេះ នៅតាមតំបន់ភាគកណ្ដាលរបស់អាមេរិក ហើយអាចឆ្ពោះទៅផ្នែកខ្លះនៃឆ្នេរភាគខាងកើតមុនថ្ងៃសុក្រខាងមុខ។

ដូចកាលពីចុងសប្តាហ៍មុនដែរ ព្យុះថ្មីក្នុងសប្តាហ៍នេះនឹងនាំមកនូវគ្រោះថ្នាក់ជាច្រើន រាប់ចាប់ពីខ្យល់បក់បោកនាំយកធូលី និងហានិភ័យចំហេះព្រៃ រហូតទៅដល់ព្រិលធ្លាក់ និងព្យុះព្រិល ព្រមទាំងផ្គររន្ទះខ្លាំង។

គួរឱ្យដឹងថា គ្រោះថ្នាក់ជាង ១.០០០ករណី នៃអាកាសធាតុធ្ងន់ធ្ងរ ដែលភាគច្រើនជាខ្យល់កន្រ្តាក់ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យកាលពីចុងសប្ដាហ៍ រួមទាំងព្យុះកួចជាង ៩០ករណី ត្រូវបានរាយការណ៍ និងកំពុងស៊ើបអង្កេត ហើយព្យុះនោះបានឆក់យកជីវិតមនុស្សយ៉ាងតិច ៤០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

មានភាពស្រដៀងគ្នាមួយចំនួនរវាងព្រឹត្តិការណ៍អាកាសធាតុទាំងពីរ ដោយព្យុះថ្មីនៅសប្តាហ៍នេះនឹងរំកិលចេញពីតំបន់ភ្នំ ទៅវាយប្រហារវាលទំនាប រួចនឹងនឹងបោកបក់ចូលទៅក្នុងខ្យល់ក្តៅហើយសើមនៅឈូងសមុទ្រ ហើយឥទ្ធិពលនៃព្យុះកម្រិតធ្ងន់ធ្ងរនឹងជះទៅលើប្រជាជននៅតាមតំបន់ឆ្នេរ។ ថ្វីត្បិតតែព្យុះសប្ដាហ៍នេះមានកម្លាំងខ្លាំង ប៉ុន្តែក៏មិនខ្លាំងក្លាដូចប្រព័ន្ធអាកាសធាតុកាលពីចុងសប្តាហ៍មុននោះដែរ៕


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm