មនុស្ស ៧នាក់ស្លាប់នៅប្រទេសហុងឌុយរ៉ាស ខណៈយន្តហោះធ្លាក់ចូលសមុទ្របន្ទាប់ពីហោះឡើង

2025/03/18 09:19:19 pm        84

អាជ្ញាធរបាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅឆ្នេរសមុទ្រការ៉ាអ៊ីបនៃប្រទេសហុងឌុយរ៉ាស កាលពីយប់ថ្ងៃចន្ទ (១៧ មីនា) ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះចេញពីកោះ Roatan ដោយបានសម្លាប់មនុស្ស ៧នាក់ ខណៈ ១០នាក់ផ្សេងទៀតត្រូវបានសង្រ្គោះចេញពីបំណែកបែកបាក់។

យន្តហោះ Jetstream ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ហុងឌុយរ៉ាស អ៊ែរឡាញ Lanhsa បានដឹកមនុស្សសរុប ១៧នាក់ ដែលមានអ្នកដំណើរ ១៤នាក់ និងបុគ្គលិក ៣នាក់ នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេស ដែលបាននិយាយថា បំណែកយន្តហោះត្រូវបានរកឃើញប្រហែល ១គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់កោះ Roatan។

យន្តហោះនេះគ្រោងនឹងហោះហើរទៅកាន់អាកាសយានដ្ឋាន La Ceiba នៅលើដីគោក ហុងឌុយរ៉ាស។ ប្រធានក្រុមពន្លត់អគ្គិភ័យកោះ Roatan លោក Franklin Borjas បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ៧នាក់នោះ ខណៈទាំងនគរបាល និងមន្ត្រីពន្លត់អគ្គីភ័យ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។ មូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។

Roatan គឺជាកោះដ៏ធំបំផុតនៃប្រជុំកោះ Bay នៅជិតឆ្នេរសមុទ្រហុងឌុយរ៉ាស ហើយជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងល្បីល្បាញមួយដោយសារផ្កាថ្មដ៏ស្រស់ស្អាត និងរស់រវើករបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm