អាជ្ញាធរយោធារបស់ប្រទេសកូឡុំប៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេបានសម្លាប់ លោក Santander Franco Jimenez មេដឹកនាំអង្គការឧក្រិដ្ឋកម្ម ជាអ្នកដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារលើប្រធានាធិបតី លោក Gustavo Petro ។

លោក Pedro Sanchez រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ Luis Carlos Cordoba មេបញ្ជាការកងកម្លាំងអាកាសកូឡុំប៊ី (FAC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុរសវ័យ២៥ ឆ្នាំ គឺជាអតីតយុទ្ធជននៃក្រុមដែលគេហៅថា Gulf Clan និងជាមនុស្សជិតស្និទ្ធរបស់មេដឹកនាំជាន់ខ្ពស់ម្នាក់ ដែលគេស្គាល់ថា Chiquito Malo។

លោក Jimenez ទទួលខុសត្រូវចំពោះ «សកម្មភាពភេរវកម្មជាច្រើន» ប្រឆាំងកងកម្លាំងសាធារណៈ និងប្រជាជនស៊ីវិល និងមានតួនាទីសំខាន់ក្នុងការសម្របសម្រួលសកម្មភាពនានាទាក់ទងនឹងការជួញដូរគ្រឿងញៀន និងសេដ្ឋកិច្ចខុសច្បាប់ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
លោក ឧត្តមសេនីយ៍ និយាយថា ជននេះត្រូវបានសម្លាប់រួមជាមួយសមាជិកក្រុមម្នាក់ទៀត ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយយោធា និងនគរបាលជាតិ។
លោកបាននិយាយថា កងកម្លាំងយោធា ក៏បានរកឃើញជំរំចំនួន៤កន្លែង ដែលក្រុមនេះកាន់កាប់ មានដាក់មនុស្ស៣០នាក់ រួមជាមួយគ្រាប់រំសេវ ១.១៨៤គ្រាប់ ទស្សនាវដ្តី៧ក្បាល ឧបករណ៍បំផ្ទុះកែច្នៃ៤គ្រាប់ បរិក្ខារពេទ្យនិងឧបករណ៍ទំនាក់ទំនងជាច្រើនទៀត។