បារាំង៖ ក្រុមអ្នកនេសាទប្រទេសបារាំងបានបិទកំពង់ផែបារាំង និងចរាចរណ៍នាវាចម្លងឆ្លងកាត់ព្រែកជីកអង់គ្លេសកាលពីថ្ងៃសុក្រ ដើម្បីបង្អាក់លំហូរទំនិញទៅកាន់ចក្រភពអង់គ្លេសក្នុងជម្លោះលើអាជ្ញាប័ណ្ណនេសាទ ក្រោយការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស។

វាជាចំណុចតានតឹងថ្មីបំផុតរវាងប្រទេសជិតខាងកំពុងតែធ្វើពាណិជ្ជកម្ម ដែលបានដាក់កំហុសចំពោះការមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ ដើម្បីការពារការស្លាប់របស់ជនអន្តោប្រវេសន៍យ៉ាងតិច ២៧នាក់ដែលទូករបស់ពួកគេបានលិចកាលពីថ្ងៃពុធនៅកោះ Calais ក្នុងដែនទឹកមានរលកធំៗនៃផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតរបស់ពិភពលោក។ ក្រុមអ្នកនេសាទប្រទេសបារាំងខឹងនឹងរដ្ឋាភិបាលអង់គ្លេស ដែលមិនផ្តល់អាជ្ញាប័ណ្ណបន្ថែមទៀតដល់ការនេសាទក្នុងដែនទឹករបស់ចក្រភពអង់គ្លេស ហើយខឹងនឹងរដ្ឋាភិបាលបារាំងខ្លួនឯងដែលមិនធ្វើអ្វីបន្ថែមទៀតដើម្បីការពារពួកគេ។ ឧស្សាហកម្មនេសាទមានលក្ខណៈសេដ្ឋកិច្ចតូច ប៉ុន្តែជានិមិត្តរូបសំខាន់សម្រាប់ទាំងចក្រភពអង់គ្លេស និងបារាំង។
លោក Olivier Lepretre ប្រធានគណៈកម្មាធិការនេសាទប្រចាំតំបន់បាននិយាយនៅតំបន់ Calais ប្រទេសបារាំងថា ការបិទផ្លូវទឹកនៅកំពង់ផែកាលពីថ្ងៃសុក្រគឺជាការព្រមានមួយ។ លោក Lepetre និយាយថា យើងមានសារចំនួនពីរ ទីមួយគឺឱ្យរដ្ឋាភិបាលអង់គ្លេសប្រញាប់ផ្តល់អាជ្ញាប័ណ្ណក្នុងការនេសាទ ហើយទីពីរសម្រាប់គណៈកម្មាធិការអឺរ៉ុបដើម្បីដឹងពីអ្វីដែលកំពុងកើតឡើង។ លោកបាននិយាយថា ជាក់ស្ដែងឥឡូវនេះគណៈកម្មការសហភាពអឺរ៉ុបបានដឹងរឿងនេះកាលពីម្សិលមិញ ដោយកំណត់កាលបរិច្ឆេទផុតកំណត់ថ្ងៃទី១០ ខែធ្នូសម្រាប់បញ្ហាអាជ្ញាប័ណ្ណដែលត្រូវដោះស្រាយ៕
អត្ថបទ៖ ប៊ុន ថន