ក្រុមការពារជើងឯក Svay Rieng Cup បន្ដជ័យជម្នះ ខណៈខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ត្រឹម ២ប្រកួត

2025/03/18 09:32:41 pm        754

ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ បាន​បញ្ចប់​ការ​ប្រកួត​សន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមការពារជើងឯក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ដ​ធ្វើ​បានយ៉ាងល្អក្នុងការប្រកួតទី២ របស់ខ្លួន ដោយបានយកឈ្នះក្រុមបាល់ទាត់ភូមិហ៊ីង ៧-០ កាល​ពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតទី២ ក្នុងពូលA របស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ ថន ដារ៉ាពេជ្រ រកបាន ៤គ្រាប់ម្នាក់ឯង ព្រមទាំងមិត្ដរួមក្រុម អឹម សផានិត្យ និង កែវ សុចិត្រា ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) របស់កីឡាករ ថោន និមល សមាជិកក្រុមភូមិហ៊ីង។

តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រកបាន ៦ពិន្ទុពេញ ក្រោយ​ឈ្នះ ២ប្រកួតជាប់គ្នា តែឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយក្រុមកាំភ្លើងធំ ដែល​រក​បាន ៦ពិន្ទុស្មើគ្នា តែមានផលសងគ្រាប់បាល់ច្រើនជាង ។

អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍ដែលនោះ ក្នុងជ័យជម្នះ ២ប្រកួតរបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលរកបាន ២៥គ្រាប់ គឺខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ម្នាក់ឯង ដែលកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពីប្រកួតទី១ រូបគេរកបានរហូតដល់ ១៥គ្រាប់ឯណោះ ។

ចំពោះលទ្ធផលការប្រកួតផ្សេងៗ ក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់ Svay Rieng Cup លើកទី៧ វិញ រួមមានពូលG ក្រុម CSR Sport បានយកឈ្នះក្រុមយុវជនខ្មែរខេមរា ៧-១ និងក្រុមស៊ាំម៉ូរ៉ៃភូមិកឹង បានយកឈ្នះក្រុមសាលាចំរើនសូនីតា ៤-០ ។ រីឯពូលH ក្រុមមេសរថ្ងកអេហ្វស៊ី បានយកឈ្នះក្រុមហនុមានពោធិ៍ថ្មី ៤-១ និងក្រុម ស.ស.យ.ក ឃុំត្នោត បានយកឈ្នះក្រុមភូមិយើងអេហ្វស៊ី ៣-០៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm