ប្រជាជនស៊ីរីជាង ១៤៥.000នាក់ បានត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីរដ្ឋាភិបាលលោក Assad ដួលរលំ

2025/03/18 10:12:20 pm        471

អនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនជនជាតិស៊ីរី ដែលបាន វិលត្រឡប់ពីប្រទេសទួរគី មកប្រទេសកំណើតរបស់ពួកគេដោយស្ម័គ្រចិត្ត បានកើនឡើងដល់ ១៤៥.៦៣៩ នាក់ ចាប់តាំងពីខែធ្នូឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ត្រូវបានផ្តួលរលំ។

លោក Yilmaz បានបញ្ជាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្ស ១៤៥.៦៣៩នាក់ បាន ត្រឡប់មកវិញ នៅចន្លោះថ្ងៃទី ០៩ ខែធ្នូ ដល់ថ្ងៃទី ១៦ ខែមីនា ដែលនាំឲ្យចំនួនសរុបនៃអ្នកត្រឡប់មកវិញ ចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២៥ កើនឡើងដល់ ៨៨៥.៦៤២នាក់។

លោកបានបន្តថា តួលេខទេសន្តរប្រវេសន៍ គឺច្រើនណាស់ និងអាចមានការផ្លាស់ប្តូរ។

លោកបាននិយាយថា៖«នៅពេលដែលលក្ខខណ្ឌសន្តិសុខ សេវាមូលដ្ឋាន និងស្ថានភាពសេដ្ឋកិច្ច មានភាពប្រសើរឡើង នៅក្នុងប្រទេសស៊ីរី ដែលកំពុងដំណើរការរៀបចំឡើងវិញ តួលេខនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត»។

ទីក្រុងអង់ការ៉ា ដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយរបបរបស់លោក អាល់អាសាដ ក្នុងឆ្នាំ ២០១២ បានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរដោយសន្តិភាព នៅក្នុងប្រទេសនេះ បន្ទាប់ពីការដួលរលំនៃអតីត រដ្ឋាភិបាល។

.បច្ចុប្បន្ន ប្រទេសទួរគី ទទួលជនភៀសខ្លួនស៊ីរីប្រមាណ ២,៨៦ លាននាក់ ដែលបានចុះឈ្មោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm