ឥណ្ឌាបញ្ជាឲ្យដាក់បំរាមគោចរនៅទីក្រុង Nagpur ក្រោយអំពើហិង្សាផ្ទុះឡើងជុំវិញស្តូបចក្រពត្តិមូស្លីមសតវត្សរទី ១៧

2025/03/18 10:40:25 pm        53

ក្រុមនគរបាល និយាយនៅថ្ងៃអង្គារនេះថា ក្រុមអាជ្ញាធរបានដាក់បំរាមគោចរមិនកំណត់នៅតាមតំបន់មួយចំនួនក្នុងទីក្រុង Nagpur ប្រទេសឥណ្ឌា ក្រោយមន្រ្តីនគរបាលរាប់សិបនាក់ រងរបួសក្នុងការប៉ះទង្គិចគ្នាបង្កឡើងដោយសារការទាមទាររបស់ក្រុមហិណ្ឌូឲ្យយកចេញស្តូបរបស់ចក្រពត្តិមូស្លីមសតវត្សរ៍ទី ១៧ Mughal ។

មន្រ្តីនគរបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថា អំពើហិង្សាកាលពីថ្ងៃចន្ទ នៅទីក្រុងភាគកណ្តាល Nagpur បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត ហើយមនុស្សជាច្រើននាក់ រងរបួស ក្នុងចំណោមពួកគេមានមន្រ្តីនគរបាលយ៉ាងហោច ១៥នាក់ ហើយមន្រ្តីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកក្រុមវិស្វហិណ្ឌូបរិស័ទ បានដុតរូបសំណាកចក្រពត្តិមូស្លីម Aurangzeb នៃអាណាចក្រ Mughal ហើយនិងស្តូបរបស់ទ្រង់ ពេលដែលពួកគេស្រែកពាក្យស្លោកទាមទារឲ្យដកចេញពីទីក្រុងជិតខាង Aurangabad ។

នគរបាលនិយាយថា ស្ថានភាពកើនឡើង ក្រោយពេលសមាជិកក្រុមមូស្លីមជាច្រើននាក់ បានដង្ហែក្បួននៅជិតស្ថានីយ៍នគរបាល ហើយនិងបានចោលដុំថ្មលើពួកគេ ។

ទីក្រុង Nagpur គឺជាទីស្នាក់ការកណ្តាលរបស់អង្គការ Rashtriya Swayamsevak Sangh ដែលជាគ្រួសារមេមនោគមវិជ្ជានៃគណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្រ្តី Narendra Modi ។ ក្រុមវិស្វហិណ្ឌូបរិស័ទ គឺជាគ្រួសារតែមួយរបស់អង្គការមួយនេះ ។

ក្រុមអ្នករិះគន់លោក Modi តែងតែចោទប្រកាន់លោកថា រើសអើងជាមួយជនមូស្លីម ហើយនិងពុំបានចាត់វិធានការប្រឆាំងនឹងអ្នកដែលមានគោលដៅលើពួកគេនោះឡើយ ។ លោក Modi និងរដ្ឋាភិបាលរបស់លោក បានច្រានចោលការចោទប្រកាន់មួយនេះ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm