អង់គ្លេស និង EU បង្កើនសម្ពាធលើរុស្ស៊ី និងជំរុញគំនិតផ្តួចផ្តើមការពារជាតិ

2025/03/18 10:45:02 pm        52

ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប (EU) នឹងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី និងជំរុញគំនិតផ្តួចផ្តើមការពារជាតិ ខណៈដែលប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ គឺលោកស្រី Kaja Kallas ជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy និងរដ្ឋមន្ត្រីការពារជាតិ លោក John Healey នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស នាថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ។

កាលពីថ្ងៃចន្ទ (ទី១៧ ខែមីនា) ការិយាល័យបរទេស សហធន និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សានឹងសម្របសម្រួលកិច្ចសហប្រតិបត្តិការ ស្ដីពីបញ្ហាអ៊ុយក្រែន និងពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីបង្កើនសម្ពាធផ្នែកសេដ្ឋកិច្ចលើរុស្ស៊ី។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ការពិភាក្សានេះ ក៏នឹងរួមបញ្ចូលផងដែរនូវការបង្កើនសកម្មភាពប្រឆាំងនឹងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី។

ហើយលើសពីនោះទៀត លោកស្រី Kallas និងលោក Lammy ក៏នឹងពិនិត្យឡើងវិញនូវកិច្ចប្រឹងប្រែង ដើម្បីជំរុញដល់ការចំណាយ ក្នុងវិស័យការពារជាតិរបស់អឺរ៉ុប តាមរយៈ «គំនិតផ្តួចផ្តើមកម្រិតខ្ពស់» និងការត្រៀមខ្លួនផ្នែកយោធា ដើម្បីគាំទ្រដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO)។

លោក Lammy បាននិយាយអំពីសង្គ្រាមនៅអ៊ុយក្រែនថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងត្រូវធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូរបស់យើងជាមួយសហភាពអឺរ៉ុប ហើយធ្វើការរួមគ្នា ដើម្បីបញ្ចប់សង្រ្គាមនេះ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋរបស់យើងគ្រប់រូប»។ ចំណែកលោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទថា លក្ខខណ្ឌដែលទាមទារដោយរុស្ស៊ីឲ្យយល់ព្រមលើបទឈប់បាញ់បង្ហាញថា ទីក្រុងមូស្គូពិតជាមិនចង់បានសន្តិភាពនោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm