ក្រសួងការងារស្នើភាគីពាក់ព័ន្ធយកចិត្តទុកដាក់អំពីបញ្ហាផ្នែកថែទាំសុខភាពដល់ពលករទេសន្តរប្រវេសន៍

2025/03/18 04:06:14 pm        511

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និង​ស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអនុសាសន៍លើកទី១៧ នៃវេទិកាអាស៊ាន ស្តីពី​ទេសន្តរ​ប្រវេសន៍ការងារ ក្រោមមូលបទ “ការងារថែទាំ និងទេសន្តរប្រវេសន៍​ការងារ​ក្នុង​តំបន់​អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះ បាន​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ដោយមានការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំនៃក្រសួងការងារ, តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា, មន្រ្តីជាន់ខ្ពស់​កម្ម​វិធី​ Triangle ប្រចាំអាស៊ាន មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក ទីក្រុងបាងកក ប្រទេសថៃ, ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី រួម​ទាំង​ឯកឧត្តម លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ តំណាង​កម្មករ​និយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូ​អភិវឌ្ឍ​នានា ​សរុបចំនួន ៥៧នាក់។

នៅក្នុងពិធី​សិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានស្នើឱ្យគ្រប់ភាគី និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ និងចូលរួមឱ្យបានសកម្មក្នុងការអនុវត្តការងារទាំងឡាយក្នុងការលើកកម្ពស់ និង​ការ​គោរព​សិទ្ធិ នៃពលករទេសន្តរប្រវេសន៍ខាងផ្នែកថែទាំឱ្យស្របទៅតាមអនុសាសន៍ទាំង ៦ចំណុច របស់​វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ ឱ្យបានល្អប្រសើរ។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអនុសាសន៍ចំនួន ៦ ដែលបានដាក់ចេញនៅក្នុងវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោម​មូល​បទ "ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន" និងមានមូលបទរងចំនួន ២ គឺ "ការឆ្លើយតបទៅនឹងតម្រូវការថែទាំតាមរយៈទេសន្តរប្រវេសន៍ការងារ" និង "ការ​ពង្រឹង​ការ​ការពារ និងការលើកកម្ពស់សិទ្ធិអ្នកថែទាំដែលជាពលករទេសន្តរប្រវេសន៍" នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សិក្ខា​សាលា​នេះ​ក៏​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍នៅក្នុងការចូលរួមវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ និង​ពិនិត្យលើសកម្មភាពជាក់លាក់ និងស្ថាប័នពាក់ព័ន្ធដែលចូលរួមក្នុងការអនុវត្តអនុសាសន៍ នៃ​វេទិកា​អាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ នេះផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am