សង្គ្រាមពាណិជ្ជកម្មអាមេរិក ធ្វើឲ្យទីក្រុង Toronto ដក Tesla ពីកម្មវិធីលើកទឹកចិត្តប្រើប្រាស់រថយន្ត EV

2025/03/18 04:08:08 pm        85

ដោយសារតែភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អភិបាលក្រុង លោកស្រី Olivia Chow បាននិយាយកាលពីថ្ងៃទី១៧ ខែមីនាថា ទីក្រុង Toronto លែងផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់ការប្រើប្រាស់រថយន្ត Tesla ទៀតហើយ។

គួរបញ្ជាក់ថា ទីក្រុងនេះកំពុងលើកកម្ពស់ការទទួលយកយានយន្តអគ្គិសនី (EV) ដែលត្រូវបានទិញប្រើប្រាស់ជាយានជំនិះ ឬសម្រាប់ជួល ដោយផ្តល់ឲ្យអ្នកបើកបរ និងម្ចាស់យានយន្តនូវការកាត់បន្ថយថ្លៃអាជ្ញាប័ណ្ណ និងថ្លៃបន្តឡើងវិញ រហូតដល់ចុងឆ្នាំ២០២៩ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន។

ប៉ុន្តែលោកស្រី Chow បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា គិតត្រឹមថ្ងៃទី១ ខែមីនា រថយន្ត Tesla លែងមានសិទ្ធិទទួលបានការលើកទឹកចិត្តនេះទៀតហើយ ។

បន្ទាប់ពីសន្និសីទសារព័ត៌មាន លោកស្រី បានប្រាប់សារព័ត៌មាន Reuters ថា៖ «យានជំនិះ សម្រាប់ជួល ដូចជារថយន្តតាក់ស៊ី នឹងត្រូវស្វែងរករថយន្តប្រភេទផ្សេង។ មានរថយន្តអគ្គិសនីផ្សេងទៀតដែលពួកគេអាចទិញបាន»។

លោកស្រីបានបញ្ជាក់បន្ថែមថា ការដកចេញនេះ នឹងបន្តរហូតដល់បញ្ហាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ត្រូវបានដោះស្រាយរួចរាល់។ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am