ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺជាអ្នកអូសបន្លាយពេលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ លោក Zelenskiy និយាយថា លោកបាននិយាយជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីសម្របសម្រួលគោលជំហររបស់ពួកគេ មុនកិច្ចសន្ទនាតាមផែនការរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Putin នៅថ្ងៃអង្គារនេះ ។
ថ្ងៃអង្គារនេះ មានរយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីសំណើរបស់សហរដ្ឋអាមេរិកឲ្យមានបទឈប់បាញ់លើអាកាស សមុទ្រ និងតាមខ្សែត្រៀមមុខ ត្រូវបានដាក់លើតុ ។ សំណើមួយនេះ អាចត្រូវបានអនុវត្តន៍ជាយូរមកហើយ រាល់ថ្ងៃក្នុងសម័យសង្រ្គាម មានន័យថាជាអាយុជីវិតមនុស្ស ។
លោកបន្តថា ឥឡូវនេះ វាមានរយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីវាច្បាស់ចំពោះអ្នករាល់គ្នានៅលើពិភពលោក ថានរណាគឺជាអ្នកបដិសេធន៍ទទួលស្គាល់ការពិត វាគឺជាលោក Putin ដែលបន្ត និងអូសបន្លាយពេលសង្រ្គាមមួយនេះ ។ រយៈពេល ១សប្តាហ៍កន្លងមកនេះ លោក Putinនៅតែពុំអាចផ្គុំពាក្យមួយម៉ាត់ដ៏សាមញ្ញាជាការឆ្លើយតបនឹងសំណើបទឈប់បាញ់ ៕