សម្ដេចធិបតី៖រាជរដ្ឋាភិបាលចាត់ទុកការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាការកែទម្រង់ស្នូល

2025/03/19 12:38:16 am        199

៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាព ការឯកភាពជាតិ និងការឯកភាពទឹកដីពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើមកែទម្រង់លើគ្រប់វិស័យដើម្បីធានាឱ្យបាននូវសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងគោលដៅអនុវត្តសង្គមសេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ។ សម្ដេចបានបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយយ៉ាងមុះមុតក្នុងការដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រយៈពេលវែង។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា ចំពោះការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាឱ្យមានការពិគ្រោះយោបល់ទូលំទូលាយ និងល្អិតល្អន់អំពីជម្រើសនានាលើគោលនយោបាយនេះនៅឆ្នាំ ១៩៩៩។ ផ្អែកលើការសិក្សានេះ រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់នេះ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm