សម្តេចធិបតី៖កម្ពុជាថ្ងៃនេះ ៥៥ ឆ្នាំមុនជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រខ្មែរប្រទេសយើងធ្លាក់ក្នុងភ្លើងសង្គ្រាម

2025/03/19 02:03:05 am        154

ភ្នំពេញ ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព ការឯកភាពជាតិ និងការរួបរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃព្រឹត្តិការប្រវត្តិសាស្ដ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខលន់ នល់ និងទ្រង់ សិរីមតៈ ដែលជាហេតុធ្វើឲ្យកម្ពុជា ឈានជើងដល់មាត់ព្រោះមរណៈ នៃភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក អំពើហិង្សា និងអសន្ដិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ដ។

សម្តេចបវរធិបតី បានថ្លែងថា៖«ថ្ងៃនេះ ៥៥ឆ្នាំមុន គឺចំថ្ងៃ១៨ មីនា ១៩៧០ ដែលព្រឹត្ដិការណ៍សំខាន់មួយ នៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ បានជំរុញប្រទេសយើង ឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលថ្ងៃនោះ គឺជាថ្ងៃចាប់ផ្ដើម នៃភាពមិនច្បាស់លាស់ នៃអនាគតរបស់ប្រទេសជាតិ។ តែថ្ងៃនេះ ៥៥ឆ្នាំក្រោយ គឺយើងអង្គុយនៅទីនេះ នៅក្នុងសុខសន្ដិភាព អង្គុយជជែកគ្នា អំពីរួមគ្នាយ៉ាងម្ដេចទៀត ដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អ ហើយថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សាគ្នា»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រៀបធៀបមើលថ្ងៃដូចគ្នា ៥៥ឆ្នាំមុន គឺខុសគ្នាស្រឡះ ដែលយើងកំពុងតែនាំប្រទេសយើង ប្រកបដោយភាពជឿជាក់ ភាពច្បាស់លាស់ នៅក្នុងសុខសន្ដិភាព។ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលធ្វើបានរួមគ្នា រវាងកម្ពុជាជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្ដរជាតិផងដែរ។

ជាពិសេស ប្រជាពលរដ្ឋ បានរួមគ្នាកសាងប្រទេស តាមបែបបទនៃវិមជ្ឈការ និងវិសហមជ្ឈការ ដែលធានាឲ្យបាន តាមរយៈការពង្រឹងលិទ្ធប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ នេះជាការគូសបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺជាខួបលើកទី៥៥ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយកើតឡើងក្នុងប្រទសកម្ពុជា នោះគឺរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ។ រដ្ឋប្រហារតាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនត្រឹមធ្វើឱ្យសង្គ្រាមស៊ីវិលបានឆាបឆេះប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។

រដ្ឋប្រហារថ្ងៃទី១៨ មីនានោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ, មនុស្សស្លាប់រាប់ម៉ឺនសែននាក់ ដោយសារសង្គ្រាម និងក្រោយមកមានព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm