កាន់របស់របររបស់ពួកគេដោយធ្វើដំណើរថ្មើរជើង មុនពេលបន្តដំណើរតាមរថយន្តធំ ជនប៉ាឡេស្ទីន បានចាកចេញពីទីក្រុងភាគខាងកើត Rafah នៃតំបន់ហ្កាហ្សានាថ្ងៃអង្គារនេះ បន្ទាប់ពីមានការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រោយការវាយប្រហារធ្ងន់ធ្ងរ កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាឲ្យជនស៊ីវិលជម្លៀសខ្លួននៅតាមសង្កាត់ជាច្រើនក្នុងតំបន់ហ្កាហ្សា ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៣០នាក់ ហើយវាបានគំរាមកំហែងដល់ការដួលរលំទាំងស្រុងបទឈប់បាញ់រយៈពេល ២ខែកន្លងមកនេះ ហើយអ៊ីស្រាអែលសន្យាប្រើកម្លាំង ដើម្បីរំដោះចំណាប់ថ្នូរសេសសល់ក្នុងតំបន់មួយនេះ ។
ការវាយប្រហារតាមច្រកអាកាសនេះ ត្រូវចំផ្ទះសម្បែង និងជំរំសំពត់តង់ចាប់ពីតំបន់ភាគខាងជើង រហូតដល់តំបន់ភាគខាងត្បូង ហើយរថក្រោះអ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងធំ ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនចូលទៅកាន់តំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូងដែនដីបិទច្រកមួយនេះ ។
ក្រុមសាក្សីនៅតំបន់ហ្កាហ្សា ដែលត្រូវបានទាក់ទងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា រថក្រោះអ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងធំលើទីក្រុង Rafah បង្ខំឲ្យគ្រួសារជាច្រើនដែលទើបវិលត្រឡប់មកវិញ ក្រោយពីមានបទឈប់បាញ់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេម្តងទៀត និងធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុង Khan Younis ៕