នគរបាលមកពីតំបន់ Graubuenden ភាគខាងកើតប្រទេសស្វីស នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ បានប្រាប់ថា មនុស្ស ៣នាក់ ត្រូវបានគេជឿថា បានបាត់បង់ជីវិត នៅពេលដែលយន្តហោះខ្នាតតូចទៅពីដាណឺម៉ាកបានធ្លាក់នៅប្រទេសស្វីស កាលពីល្ងាចថ្ងៃចន្ទ (ទី១៧ ខែមីនា)។
ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ហើយនគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រប់គ្នាដែលជិះនៅលើយន្តហោះនោះ បានស្លាប់ហើយ។
នគរបាលបានបន្ថែមថា យន្តហោះបានទៅដល់ដោយចាកចេញពីប្រទេសដាណឺម៉ាក កាលពីថ្ងៃទី១៣ ខែមីនា ហើយកំពុងហោះត្រលប់ទៅវិញ នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។
យោងតាមនគរបាលដដែលបានបញ្ជាក់ឲ្យដឹងទៀតថា យន្តហោះបានធ្លាក់នៅតំបន់ដែលមានប្រជាជនរស់នៅកកកុញ នាជាយក្រុងភាគខាងជើងនៃភូមិ La Punt Chamues-ch ហើយបានឆេះខ្ទេចតែម្ដង។ មូលហេតុដែលនាំឲ្យយន្តហោះធ្លាក់ មិនទាន់ដឹងនៅឡើយទេ៕