ក្រសួងទេសចរណ៍ និងកូកា-កូឡាកម្ពុជា បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង

2021/11/27 08:07:20 pm        65

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្នុងការបង្កើតវគ្គបណ្តុះបណ្តាល ដើម្បីត្រៀម​រៀបចំ ទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ​ នៅក្នុងខេត្ត​ព្រះសីហនុ។

ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា រៀបចំនិងឧបត្ថម្ភ​ដល់​វគ្គបណ្តុះ​បណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ ដែលរៀបចំផ្តួចផ្តើមដោយក្រសួងទេសចរណ៍​ និងគាំទ្រផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន ដោយមានការចូលរួមពីលោក​​ តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ​និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង​សាលា​ខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរឡើង ក្នុង​សេវា​ម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាពិសេស​ក្នុង​បរិបទ​ដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះ មានខ្លឹមសារ​សម្រាប់ការត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង និងការបណ្តុះបណ្តាលផ្នែកបដិ-សណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ​ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការ​គ្រប់គ្រងបែងចែកសំណល់។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ បានលើកឡើងថា៖ ខេត្តព្រះសីហនុពិតជាមាន​សក្តានុពលខ្លាំង​ក្នុង​វិស័យទេសចរណ៍ ហើយវគ្គបណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូន​អាជីវករ​​ព្រោះថា នៅពេលដែលពួកគាត់​បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធាន​សុវត្ថិភាព​អនាម័យ​ម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍​​ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានសហការរៀបចំ​​ជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ប្រារព្ធនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកោះកុង និង ខេត្តកែបរួចមកហើយ។ វគ្គបណ្តុះ​បណ្តាលនេះ​គឺជា​គំនិតផ្តួចផ្តើមមួយ ដើម្បីលើកកម្ពស់ស្ត្រីដែលជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៥ គឺ១.ពិភពលោកគ្មានសម្រាម, ២.ទឹក, ៣.ការលើកកម្ពស់ស្ត្រី, ៤.អាកាសធាតុ និង៥.សុខុមាលភាព​សហគមន៍ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាព​ខុសគ្នា​ជាវិជ្ជមាន៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm