នៅតំបន់មួយរបស់ស៊ូដង់ដែលទើបដណ្តើមបានមកវិញកាលពីពេលថ្មីៗនេះដោយកងទ័ព ក្រុមស្ម័គ្រចិត្តអឌ្ឍចន្ទក្រហម បានទាញសាកសពមនុស្សចេញពីអណ្តូងទឹក ។
កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន តំបន់ Sharg Elnil ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ។
លោក Hisham Zain al-Abdin គឺជាប្រធានក្រុមគ្រូពេទ្យកោសល្យវិច្ច័យនៅរដ្ឋ Khartoum និយាយថា ភាគច្រើននៃជនរងគ្រោះទាំង ១៥នាក់ ត្រូវបានគេបាញ់ចំក្បាល ។
លោកបន្តថា ពួកយើងបានរកឃើញផ្នូរដ៏ធំនៅទីនេះក្នុងអណ្តូងទឹក ។ អ្នករងរបួសបណ្តាលមកពីត្រូវគ្រាប់កាំភ្លើង របួសក្បាល ។ មូលហេតុនាំឲ្យស្លាប់ក្នុងករណីខ្លះបណ្តាលមកពីបាក់ឆ្អឹង បណ្តាលមកពីការដួល ដូច្នេះហើយពួកគេបានគ្រវែងមនុស្សចូលទៅក្នុងអណ្តូង ។
រយៈពេលជិត ២ឆ្នាំនៃសង្រ្គាមស៊ីវិលស៊ូដង់ កងកម្លាំងរដ្ឋាភិបាល ដណ្តើមបានតំបន់មួយនេះមកវិញ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងយ៉ាងយូរដោយកងកម្លាំង RSF ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេរកឃើញភស្តុតាងនៃការសម្លាប់នៅតាមតំបន់ធ្លាប់គ្រងគ្រងដោយកងកម្លាំង RSF ។
លោក Zain al-Abdin និយាយថា សាកសពមនុស្សផ្សេងទៀត ត្រូវបានរាយប៉ាយតាមផ្លូវ ឬលាក់ក្នុងបន្ទប់ក្រោមដី ក្នុងនោះជនរងគ្រោះមួយចំនួន ត្រូវបានគេចង ។
កងកម្លាំង RSF ពុំបានឆ្លើយតបនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ហើយកាលពីមុនពួកគេបានច្រានចោលការចោតប្រកាន់នៃការបំពានទ្រង់ទ្រាយធំ ដោយពួកគេនិយាយថា ជនល្មើសទេដែលត្រូវបានរាប់បញ្ចូល ។ ពួកគេបានធ្វើការចោទប្រកាន់ថា កងទ័ពស៊ូដង់ដែលជាអ្នកបំពានខ្លួនឯង ៕