សេវាវេជ្ជសាស្រ្តដែនដីហ្កាហ្សា រងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការវាយប្រហារយ៉ាងបង្ហូរឈាម

2025/03/19 08:57:29 am        273

សហព័ន្ធកាកបាទក្រហមអន្តរជាតិ IFRC បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (១៨ មីនា) ថា សេវាវេជ្ជសាស្រ្តនៅដែនដីហ្កាហ្សា កំពុងរងសម្ពាធកាន់តែខ្លាំង ខណៈក្រុមគ្រូពេទ្យ និងក្រុមវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់មកពីអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិងកំពុងឆ្លើយតបយ៉ាងសស្រាក់សស្រាំនៅតំបន់ហ៊ុមព័ទ្ធមួយនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមពេញមួយយប់ពីសំណាក់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ នេះបើយោងតាមតួលេខប៉ាឡេស្ទីន។

IFRC បន្តថា នៅតំបន់ហ្កាហ្សា ក្រុមការងារអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានឆ្លើយតបទៅនឹងអ្នកស្លាប់ និងរបួសរាប់រយនាក់ ហើយមានស្ត្រី និងកុមារ ជាច្រើនស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ តំបន់ជុំវិញនៃទីក្រុងហ្កាហ្សា ទីក្រុងរ៉ាហ្វា និង ខាន់យូនីស ជាទីតាំងដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមើលឃើញការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

កាកបាទក្រហម IFRC សង្កត់ធ្ងន់ថា រយៈពេល ១៦ខែចុងក្រោយនេះ បានធ្វើឱ្យសេវាសុខាភិបាលរបស់ហ្កាហ្សា រងការខូចខាតយ៉ាងធ្ងន់ធ្ងររួចទៅហើយ ខណៈពុំមានជំនួយមនុស្សធម៌បានចូលទៅដែនដីនេះទេក្នុងរយៈពេល ១៧ថ្ងៃចុងក្រោយ មុនឈានដល់ការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ ដោយនេះរួមបញ្ចូលទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ថ្នាំ និងប្រេងឥន្ធនៈ។

លើសពីនេះ IFRC បញ្ជាក់ថា ពុំមានស្បៀងអាហារ ទឹក ភួយ សម្លៀកបំពាក់ តង់ និងការផ្គត់ផ្គង់ជំនួយសំខាន់ៗផ្សេងទៀតចូល០២ ខែមីនា មក។ ទីភ្នាក់ងារអន្តរជាតិមួយនេះអំពាវនាវឱ្យបញ្ចប់អរិភាព ដោយសារតែអំពើហិង្សាជាថ្មីបានបង្កនូវគ្រោះថ្នាក់ និងការឈឺចាប់កាន់តែខ្លាំង ដែលធ្វើអោយការរស់រានមានជីវិតកាន់តែពិបាកសម្រាប់ប្រជាជនហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am