ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច«ព័រ» ចំនួន២ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/03/19 04:12:34 pm        337

ពោធិ៍សាត់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ សុត សឿង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច«ព័រ» ដែលរស់នៅក្នុងភូមិចំនួន២ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺភូមិស្ទឹងថ្មី(ម៉ុងរី-ទួលគ្រួស) និងភូមិឈើទាលជ្រុំ ។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តដូងឃ្លៀង ស្ថិតក្នុងភូមិឧបសម្ព័ន្ធម៉ុងរី ដោយមានការអញ្ជើញចូលរួមពីលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកវាលវែង តំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត តំណាងអង្គការដៃគូរ មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរភូមិឃុំ និងបងប្អូនជនជាតិដើមភាគតិច«ព័រ» ជាច្រើនរូប ។

បើតាម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងថា ការប្រកាសទទួលស្គាលអត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិច«ព័រ» ចំនួន២សហគមន៍បន្ថែមទៀតក្នុងពេលនេះ ធ្វើឲ្យបច្ចុប្បន្ននេះក្នុងខេត្តពោធិ៍សាត់ មានសហគមន៍ជនជាតិដើមភាគតិច សរុបចំនួន១០ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាលអត្តសញ្ញាណ គឺក្នុងឃុំសំរោង ស្រុកភ្នំក្រវាញមានចំនួន៤សហគមន៍ ឃុំអូរសោម ស្រុកវាលវែងចំនួន៤សហគមន៍ និងឃុំប្រម៉ោយ ស្រុកវាលវែង ចំនួន២សហគមន៍ ។ លោកប្រធានមន្ទីរ បានបន្ថែមថា នៅទូទាំងខេត្តពោធិ៍សាត់ មានជនជាតិដើមភាគតិចចំនួន៣ កំពុងរស់នៅ តាមភូមិចំនួន២៣ ក្នុងឃុំចំនួន៥ នៃស្រុកចំនួន២ គឺក្នុងស្រុកភ្នំក្រវាញ មាន២ជនជាតិ គឺជនជាតិព័រ និងជនជាតិជង មានមនុស្សសរុបចំនួន១៦៥៧នាក់ (ស្រី៨៣៤នាក់ ) ស្មើរនិង៤០៣គ្រួសារ ។ ក្នុងស្រុកវាលវែង មាន៣ជនជាតិ គឺជនជាតិព័រ ជនជាតិជង និងជនជាតិទំពូន មានមនុស្សសរុបចំនួន២០៩៥នាក់ (ស្រី១០១៦នាក់) ស្មើរនិង៥៣១គ្រួសារ ។

ក្នុងឱកាសនោះឯកឧត្តមអនុរដ្ឋលេខាធិការ សុត សឿង បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីស្រឡាញ់រាប់អានដ៏ ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលឯកឧត្តម តែងតែគិតតួរយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនជនជាតិដើមភាគតិចជានិច្ច។ ឯកឧត្តម បានលើកឡើងថា បងប្អូនសហគមន៍ជនជាតិដើម អាចប្រើប្រាស់លិខិតទទួលស្គាល់អត្តសញ្ញាណនេះ ក្នុងសកម្មភាពបម្រើដល់ផលប្រយោជន៍រួមរបស់សហគមន៍ ផលប្រយោជន៍សង្គម និងផលប្រយោជន៍ជាតិ តាមការចាំបាច់ដោយត្រូវគោរពតាមគោលនយោបាយ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលទទួលបានកន្លងមក ទាក់ទងនឹងការ អភិវឌ្ឍន៍ និងការអភិរក្ស មានភាពរីកចម្រើន និងកាន់តែប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។ ទន្ទឹមនឹងនេះ បងប្អូនជនជាតិដើមភាគតិច ទទួលបានការការពារ ការទទួលស្គាល់ និងការ លើកកម្ពស់សិទ្ធិក្នុងការបន្តថែរក្សាទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងភាសាផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងបងប្អូនជនជាតិដើម ភាគតិច ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការងារនេះកន្លងមក។ ហើយឯកឧត្តមសង្ឃឹមយ៉ាង មុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ និងចូលរួមថែ រក្សាឱ្យគង់វង្សនូវទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិភាគតិចឱ្យបានស្ថិតស្ថេរយូរអង្វែង ក្រោមពាក្យ ស្លោក “ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិក្ស”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm