ក្រុមជម្រើសជាតិអារូបា បានមកដល់កម្ពុជាហើយ ត្រៀមជួបគោព្រៃ នាដើមសប្ដាហ៍ក្រោយ

2025/03/19 05:01:08 pm        339

ក្រុមបាល់ទាត់ជម្រើសជាតិអារូបា បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញហើយ ក្រោយ​ធ្វើ​ដំណើរ​ជាង​ ១ម៉ឺន ៧ពាន់គីឡូម៉ែត្រ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ កំឡុងថ្ងៃ FIFA Day ជាមួយ​ក្រុម​ជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជ​ធានី​ភ្នំពេញ។

ចំពោះសមាសភាពកីឡាករ ដែលត្រូវបានលោក Marvic Bermúdez គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អារូបា កោះហៅមកជួបក្រុមជម្រើសជាតិកម្ពុជា នាដើមសប្ដាហ៍ក្រោយនេះ ភាគច្រើន​ជា​កីឡាករ​កំពុង​ប្រកប​អាជីពនៅប្រទេសហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និង​មាន ២រូបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់។

ក្រឡេក​ទៅ​ចាប់អារម្មណ៍លទ្ធផលប្រមាណ ១០ប្រកួតចុងក្រោយ ក្រុមមកពីទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ មិនធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយស្គាល់ស្មើម្ដងគត់ ក្រៅពីនោះ សុទ្ធតែរង​បរាជ័យ គ្រាដែល ២ប្រកួត កាលពីចុងឆ្នាំ២០២៤ គឺបានចាញ់ក្រុម ព័រតូរីកូ ដោយលទ្ធផល ៥-១ និង​ចាញ់​ក្រុមសាំងម៉ារតាំង ១-០ ក្នុងពានរង្វាន់ CONCACAF Nations League។

សម្រាប់ដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូងនេះដែរ មុននឹងជួប​ការ​ប្រកួត​ផ្លូវ​ការ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុមជម្រើសជាតិអារូបា នឹងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយ ជាមួយ​ក្រុម​វិសាខា សមាជិកលីគកំពូលកម្ពុជា នាថ្ងៃទី២២ ខែមីនាចុងសប្ដាហ៍នេះ ស្របពេល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ក៏មានការប្រកួតមិត្តភាពអន្ដរជាតិមួយដែរ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នៅ​រាត្រី​ថ្ងៃពុធ​នេះ មុនត្រឡប់មកស្វាគមន៍ក្រុមភ្ញៀវអារូបាវិញម្ដង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាង​មុខ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm