លោក Zelenskiy ជំរុញឱ្យរារាំងការប៉ុនប៉ងអូសបន្លាយសង្រ្គាមរបស់រុស្ស៊ី បន្ទាប់ពីកិច្ចសន្ទនា Trump-Putin

2025/03/19 05:19:43 pm        110

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ពេញលេញមួយកាលពីថ្ងៃអង្គារ (១៨ មីនា) បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងលោក Putin និងលោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានជំរុញពិភពលោកឱ្យរារាំងការប៉ុនប៉ងណាមួយរបស់ទីក្រុងមូស្គូ ក្នុងការអូសបន្លាយសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

គួរឱ្យដឹងថា លោក Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារជាបណ្ដោះអាសន្នលើរោងចក្រថាមពលអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញនោះទេ ខណៈលោក Trump ស្វះស្វែងសម្រេចឱ្យបានជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

បន្ទាប់ពីកិច្ចពិភាក្សាតាមទូរសព្ទរវាងមេដឹកនាំរុស្ស៊ី-អាមេរិក លោក Zelenskiy ដែលបានយល់ព្រមលើបទឈប់បាញ់ ៣០ថ្ងៃជាយូរមកហើយនោះ បាននិយាយថា លោកនឹងគាំទ្រលើសំណើបទឈប់បាញ់មានកំណត់ណាមួយ ដែលដាក់ចេញដោយលោក Putin។ ប៉ុន្តែបន្ទាប់ពីទីក្រុងមូស្គូ បានបាញ់យានដ្រូនជាង ៤០គ្រឿងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែនប៉ុន្មានម៉ោងក្រោយមក លោក Zelenskiy ក៏បានអំពាវនាវឱ្យពិភពលោកបញ្ឈប់លោក Putin។

ពុំទាន់មានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី លើការវាយប្រហារប៉ុន្មានម៉ោងក្រោយកិច្ចសន្ទនារបស់លោក Putin និងលោក Trump នេះទេ។ ទាំងអ៊ុយក្រែន និងរុស្ស៊ីនិយាយថា ការវាយប្រហាររបស់ពួកគេមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាម៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm