វិនិយោគិនបរទេសនឹងមកវិនិយោគកាន់តែច្រើនក្រោមបរិយាកាសអំណោយផលនៅកម្ពុជា

2025/03/19 05:27:55 pm        238

ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថា ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជន កម្ពុជានឹងស្រូបយកវិនិយោគិនបរទេសមកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀត នៅក្រោមបរិយា- កាសអំណោយផលគ្រប់បែបយ៉ាង។

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចផ្សេងៗនៅកម្ពុជា នេះថា នៅក្នុងរយៈពេលដ៏ខ្លីនេះ កម្ពុជាពិតជាមានមោទនភាព ដែលបានស្រូបយកវិនិយោគិន ជាពិសេសវិនិយោគិនបរទេសមកបណ្តាក់ទុនជាច្រើន ប្រការទាំងនេះ បានកើតឡើងក្រោមការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគដូចជា ការដើរគោះទ្វារនៅតាម បណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម ។

 ឧកញ៉ាបណ្ឌិត បន្តថា ចំពោះវិស័យដែលកម្ពុជាកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនមានដូចជា វិស័យកម្មន្តសាល, ផ្នែកឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្មជាដើម ហើយវិស័យទាំងនេះបាននិងកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាផងដែរ ស្រប ពេលអនុវិស័យទេសចរណ៍ ក៏បានកំពុងងើបឡើង និងបានគាំទ្រដល់វិនិយោគនៅក្នុងវិស័យនេះផងដែរ។ ដោយឡែកតាមរយៈនៃ សមាគមវិញ ឃើញថា នៅក្នុងរយៈពេលនេះដែរ មានវិនិយោគិនមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន និងមកពីហុងកុងជាដើម និងមាន វិនិយោគិនមកពីបណ្តាប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក ។ ចំណែកនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក បានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        331
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        258
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm