ក្រុមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់ អះអាងពីការវាយប្រហារលើកទី៤ លើនាវាចម្បាំងអាមេរិក

2025/03/19 05:49:49 pm        248

ក្រុមឧទ្ទាម ហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាពួកគេបានបើកការវាយប្រហារមួយទៀតប្រឆាំងនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហមដែលជាការបាញ់ប្រហារលើកទីបួនរបស់ពួកគេទៅលើក្រុមនាវាផ្ទុកយន្តហោះក្នុងរយៈពេល៧២ ម៉ោង។  

អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ួទី បាននិយាយថា ប្រតិបត្តិការនេះរួមមាន មីស៊ីលតម្រង់គោលដៅ និងយានដ្រូនជាច្រើនគ្រឿង សំដៅលើនាវាផ្ទុកយន្តហោះ USS Harry Truman” និងនាវាចម្បាំងសត្រូវមួយចំនួន” ដោយបន្ថែមថា ការវាយប្រហារនេះគឺជា “លើកទីបួនក្នុងរយៈពេល ៧២ ម៉ោង”។

អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បាននិយាយដោយគ្មានភស្តុតាងក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ កាលពីថ្ងៃអង្គារ ១៨ មីនា ថាក្រុមនេះបានបើកការវាយប្រហារលើកទី ៣ ប្រឆាំងនឹងនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman នៅសមុទ្រក្រហម។  

លោក Sarea បានបន្ថែមថា នាវាពិឃាតរបស់អាមេរិកក៏ត្រូវបានកំណត់គោលដៅផងដែរ ហើយក្រុម ហ៊ួទី នឹងបន្តវាយប្រហារលើ “គោលដៅអរិភាពទាំងអស់នៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ រហូតដល់ការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើងបញ្ឈប់”។ 

ក្រុមហ៊ួទី បានប្រើយានដ្រូន និងបាញ់មីស៊ីលម្តងហើយម្តងទៀត ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានបើកការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងដែនទឹកក្បែរប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក ដើម្បីគាំទ្រដល់ប៉ាឡេស្ទីនជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។សហរដ្ឋអាមេរិកបានឆ្លើយតបដោយការវាយប្រហារតាមអាកាស ព្រមជាមួយអង់គ្លេស និងអ៊ីស្រាអែលលើក្រុមនេះវិញ ។រាល់ការវាយប្រហារតែងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញនិងសម្លាប់មនុស្សជាច្រើន ជាក់ស្ដែងមនុស្សជាង៥០នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អាមេរិកថ្មីៗនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm