ទាហានជាច្រើននាក់ ត្រូវបានដាក់ពង្រាយតាមដងផ្លូវនៅរដ្ឋធានីរបស់ប្រទេសប៉េរូ កាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសរដ្ឋក្នុងគ្រាអាសន្ន ដើម្បីជួយទប់ស្កាត់ការកើនឡើងអំពើហិង្សានាពេលថ្មីៗនេះ។ ចំណាត់ការរបស់រដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីសកម្មភាពឧក្រិដ្ឋកម្មកាន់តែកើនឡើងជាច្រើនសប្តាហ៍មកនេះ ដែលត្រូវបានដាក់កំហុសទៅលើក្រុមជាច្រើន ដែលជាញឹកញាប់កំណត់គោលដៅលើអាជីវកម្ម រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ។

ក្នុងចំណោមជនរងគ្រោះនៃរលកឧក្រិដ្ឋកម្ម ក៏មានតន្ត្រីករដ៏ល្បីឈ្មោះ លោក Paul Flores ដែលពិធីបុណ្យសពរបស់លោកត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ។ លោកបានជិះក្នុងរថយន្តក្រុង កាលពីថ្ងៃអាទិត្យ នៅពេលនោះត្រូវបានគេបាញ់ប្រហារដោយជនមិនស្គាល់អត្តសញ្ញាណ។ ក្រិត្យគ្រាគ្រាអាសន្នរយៈពេល៣០ ថ្ងៃ ត្រូវបានអនុវត្តចំពោះទីក្រុងលីម៉ា ព្រមទាំងខេត្ត Callao ដែលនៅជិតខាង។

វាបានផ្តល់អំណាចបន្ថែមដល់អាជ្ញាធរ ដាក់ពង្រាយយោធាដើម្បីប្រយុទ្ធប្រឆាំងភាពគ្មានច្បាប់។
អ្នកស្រុកបានប្រាប់សារព័តត៌មាន Reuters ថា ពួកគេគិតថាមានសុវត្ថិភាពជាងមុនដោយមានវត្តមានរបស់យោធា។
ប្រធានាធិបតី លោកស្រី Dina Boluarte បាននិយាយថា លោកស្រីចង់ឃើញឃាតក ប្រឈមការកាត់ទោស ដែលបច្ចុប្បន្នត្រូវបានកាត់ទោសតែជនក្បត់ជាតិប៉ុណ្ណោះ។