យោងតាមបទសម្ភាសន៍មួយ ដែលលោក Trump បានផ្តល់ជាមួយសារព័ត៌មាន Fox News បន្ទាប់ពីការហៅទូរសព្ទ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ពុំបានពិភាក្សាអំពីជំនួយយោធាដល់អ៊ុយក្រែនទេ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

លោក Trump និងលោក Putin បានជជែកគ្នាជិតពីរម៉ោងកាលពីថ្ងៃ១៨ ខែមីនា។អំឡុងការហៅទូរសព្ទនោះ មេដឹកនាំរុស្ស៊ី បានយល់ព្រមទទួលយកការផ្អាករយៈពេល ៣០ ថ្ងៃលើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែមិនយល់ព្រមចំពោះបទឈប់បាញ់ទូលំទូលាយដែលស្នើឡើងដោយសហរដ្ឋអាមេរិកទេ ។

ក្រោយមកវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យអ៊ុយក្រែនឈប់ទទួលជំនួយយោធាពីបរទេសដែលជាលក្ខខណ្ឌនៃបទឈប់បាញ់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោកស្រី Laura Ingraham បន្ទាប់ពីការហៅទូរសព្ទនេះ លោក Trump បានបដិសេធដែលថាលោក Putin ទាមទារឱ្យមានការបង្កកជំនួយយោធាដល់ទីក្រុង Kyiv ។

លោក Trump បាននិយាយថា ទេ ភាគីរុស្ស៊ី ពុំបាននិយាយទេ យើងមិនបាននិយាយពីជំនួយទេ តាមពិតយើងមិនបាននិយាយពីជំនួយទាល់តែសោះ។
យើងបាននិយាយអំពីរឿងជាច្រើន ប៉ុន្តែរឿងជំនួយមួយ មិនដែលត្រូវបានពិភាក្សានោះទេ។
លោក Trump បានហៅការសន្ទនានេះថាជា "ជំនួបតាមទូរសព្ទដ៏ល្អ" ហើយបាននិយាយថា ប្រធានបទផ្សេងទៀតរួមមានការកែលម្អទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងការពង្រីកពាណិជ្ជកម្ម។លោកថា ជាមួយរុស្ស៊ី យើងមិនមានពាណិជ្ជកម្មច្រើនទេ បើពួកគេចង់ យើងក៏ចង់ធ្វើដែរ៕