ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានទាមទារព័ត៌មានលម្អិតបន្ថែមពីរដ្ឋបាល របស់លោក Trump លើការដឹកជញ្ជូនក្រុមអ្នកនិរទេសតាមយន្តហោះចំនួនពីរជើង ដែលបានចេញដំណើរកាលពីចុងសប្តាហ៍កន្លងទៅនេះ ទោះបីជាមានសេចក្តីបង្គាប់របស់លោកក្នុងការហាមឃាត់បណ្តោះអាសន្ន ក្នុងការបណ្តេញមនុស្សចេញពីសហរដ្ឋអាមេរិក ក៏ដោយ។

នៅក្នុងឯកសារតុលាការ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ របស់សហរដ្ឋអាមេរិក លោក Robert Cerna បាននិយាយថា យន្តហោះចំនួនបីគ្រឿង ដែលដឹកជននិរទេស បានចេញដំណើរទៅកាន់ប្រទេសអែល សាវ៉ាឌ័រ បន្ទាប់ពីមានបទបញ្ជារបស់ប្រធានាធិបតី លោក Donald Trump ។

កាលពីថ្ងៃអង្គារ លោក Trump បានអំពាវនាវឲ្យមានការចោទប្រកាន់ចៅក្រម ក្នុងសំណុំរឿងនេះ នៅលើវេទិកាបណ្តា្ Truth Social របស់លោក ។
ក្រោយមក នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ដែលចេញដោយតុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រធានតុលាការ លោក John Roberts បានច្រានចោលការអំពាវនាវរបស់លោក Trump សម្រាប់ការចោទប្រកាន់លើចៅក្រម ដោយនិយាយថា វាពុំមែនជាការឆ្លើយតបសមស្របចំពោះការខ្វែងគំនិតគ្នាទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការនោះទេ។
ការឡើងកាន់តំណែងរបស់លោក Trump ជាលើកដំបូងហើយ ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោកជាប្រធានាធិបតី ដែលលោកបានអំពាវនាវឲ្យមានការចោទប្រកាន់ចៅក្រម។