អ៊ីស្រាអែល តែងតាំងលោក Ben-Gvir ជារដ្ឋមន្ត្រីសន្តិសុខជាតិឡើងវិញ ស្របពេលសង្រ្គាមហ្កាហ្សា

2025/03/19 09:43:11 pm        115

រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តសំណើរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការតែងតាំងលោក Itamar Ben-Gvir ជារដ្ឋមន្ត្រីសន្តិសុខជាតិជាថ្មីឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ (១៩ មីនា) នេះ ខណៈជម្លោះហ្កាហ្សាកាន់តែតានតឹង ជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាម។

ការប្រកាសតែងតាំងលោក Ben-Gvir វ័យ ៤៨ឆ្នាំ ដែលធ្លាប់ជាសមាជិកគណៈរដ្ឋមន្ត្រីស្តាំនិយមប្រកាន់ជំហរតឹងរបស់លោក Netanyahu បានធ្វើឡើងបន្ទាប់ពីការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប៉ាឡេស្ទីន បានជាប់គាំងលើបទឈប់បាញ់អចិន្រ្តៃយ៍។

គួររម្លឹកថា កាលពីខែមករា លោក Ben-Gvir បានលាលែងពីតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដោយសារការខ្វែងគំនិតគ្នាលើបទឈប់បាញ់។ ការវិលត្រឡប់នេះ ជាការពង្រឹងក្រុមចម្រុះសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភារបស់លោក Netanyahu។

ពេលនៅក្នុងគណៈរដ្ឋមន្ត្រី លោក Ben-Gvir តែងរិះគន់ម្តងហើយម្តងទៀតលើកងទ័ព និងលើលោក Netanyahu ជុំវិញសង្រ្គាមហ្កាហ្សា ដោយប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយជាមួយក្រុមហាម៉ាស និងជួនកាលគំរាមទម្លាក់រដ្ឋាភិបាល ប្រសិនបើខ្លួនធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមហ្កាហ្សា ដោយមិនបំផ្លាញក្រុមហាម៉ាសជាមុន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm