ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជំរុញការចរចាបទឈប់បាញ់ជាមួយរុស្ស៊ី មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលកំពុងជួបប្រជុំគ្នាសម្រាប់សន្និសិទសន្តិសុខ បានព្រមានថា លោក Vladimir Putin ពិតជាពុំចាប់អារម្មណ៍ទាល់តែសោះលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានន័យណាមួយ ឡើយ។

លោកស្រី Baiba Braže រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឡាតវី បាននិយាយថា «ពុំមានសញ្ញាណាមួយ បង្ហាញ ថា រុស្ស៊ីចង់បានសន្តិភាពនោះទេ» ។ លោក Jonatan Vseviov អគ្គលេខាធិការនៃក្រសួងការបរទេសអេស្តូនី បាននិយាយថា «យើងវាយតម្លៃដោយភាពប្រាកដប្រជា ថា រុស្ស៊ីមិនបានផ្លាស់ប្តូរគោលដៅ ណាមួយរបស់ខ្លួនឡើយ ដែលលោកPutin នៅតែបន្តចង់បានអ៊ុយក្រែនទាំងអស់ ក្នុងការត្រួតត្រាទាំងស្រុង»។

ការព្រមានទាំងនេះ បញ្ជាក់ពីអារម្មណ៍មិនសប្បាយចិត្ត នៅក្នុងរដ្ឋធានីអ៊ឺរ៉ុប ជុំវិញរបៀបដែលលោក Trump បង្ហាញពីខ្លួនឯងថា ជាអ្នកបង្កើតកិច្ចព្រមព្រៀងចុងក្រោយ ដែលអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពសម្រេចបានជាមួយ លោក Putin។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ រវាងលោក Trump និងលោកPutin សេតវិមានបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងថា «ដំណើរការរឆ្ពោះទៅរកសន្តិភាព» នឹងចាប់ផ្តើមដោយបទឈប់បាញ់លើថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ មានន័យថា បញ្ឈប់ការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។

ទោះជាយ៉ាងណា ពុំមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលនឹងក្លាយជាប្រធានបទនៃកិច្ចពិភាក្សាដែលចាប់ផ្តើមភ្លាមៗ នៅមជ្ឈិមបូព៌ានោះទេ។