គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់

2025/03/19 10:20:17 pm        592

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នរៀងខ្លួន ក្នុងការប្រកួតមិត្តភាពនេះ ។

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងប្រចាំតំបន់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនេះ ក្រុមខ្លួនពិតជាចង់ឈ្នះ តែលោកទទួលស្គាល់ថា វាពិតជាមិនងាយស្រួលណោះទេ ដ្បិតវៀតណាម គឺជាក្រុមជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន ហើយក៏ជាក្រុមដែលល្អបំផុតមួយក្នុងតំបន់ ស្របពេលកម្ពុជាត្រៀមខ្លួនមិនទាន់បានល្អឡើយ ។ យ៉ាងណាលោកនឹងព្យាយាមបង្ហាញភាពខ្លាំងរបស់ក្រុមគោព្រៃដល់អ្នកគាំទ្ររបស់ខ្លួនក្នុងការប្រកួតយប់នេះ ។

គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ថែមទៀតថា លោកបានសិក្សាក្រុមម្ចាស់ផ្ទះវៀតណាម តាមរយៈការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៤ ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រជាមួយថៃ ដែលវៀតណាមពិតជាស័ក្ដិសមគ្រងជើងឯក ដោយសារការរៀបចំក្រុមបានយ៉ាងល្អរបស់គ្រូបង្វឹកលោក  Kim Sang-Sik ។ ទាក់ទងនឹងការអវត្តមានរបស់ខ្សែប្រយុទ្ធ Nguyen Xuan Son លោកក៏សោកស្ដាយដែរ ព្រោះលោកចង់ឲ្យកូនក្រុមលេងទល់នឹងកីឡាករឆ្នើមៗរបស់វៀតណាម ។ បែបននេះក្ដី វៀតណាម នៅមានកីឡាករមានគុណភាពខ្ពស់ជាច្រើនទៀត សម្រាប់ការប្រកួតមិត្តភាពនេះ ។

សម្រាប់លោក Kim Sang-Sik វិញ ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការផ្លាស់ប្ដូររបស់ក្រុមជម្រើសជាតិកម្ពុជា ដោយលោកបានក្រើនរំឮកកូនក្រុម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគោព្រៃ ដែលមានកីឡាករចូលសញ្ជាតិរហូតដល់ ៦រូប ពិសេសខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ Abdel Kader Coulibaly ។ យ៉ាងណាមិញលោកក៏បានត្រៀមនូវវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហានេះដែរ ។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងដដែលបន្ថែមទៀតថា ចំណាត់ថ្នាក់ FIFA របស់ក្រុមជម្រើសជាតិកម្ពុជា មិនខ្ពស់នោះទេ ប៉ុន្ដែក្នុងចរន្ដនៃកីឡាករចូលសញ្ជាតិមានការផ្លាស់ប្ដូររៀងរាល់ថ្ងៃ ហើយគ្រប់ក្រុមកាន់តែខ្លាំងឡើងតាមពេលវេលា ជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ កន្លងទៅ គឺកម្ពុជាមិនងាយចាញ់ឡើយ ។ ដូច្នេះលោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតដំបូង ក្នុងឆ្នាំ២០២៥ បន្ទាប់ពីការគ្រងជើងឯក ASEAN Cup 2024 ជាមួយក្រុមគោព្រៃកម្ពុជានេះ ។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នារាត្រីថ្ងៃពុធនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ។ ក្រោយបញ្ចប់ការប្រកួតនេះ កម្ពុជានឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអារូបា មកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        158
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        168
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm