ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពកងទ័ពអ៊ុយក្រែន បានប៉ុនប៉ងវាយលុកដោយថ្មើរជើង ទៅលើតំបន់ Belgorod ប៉ុន្តែត្រូវបានវាយបកវិញ ដែលជាអ្វីដែលទីក្រុងមូស្គូបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឲ្យខូចដល់កិច្ចចរចាបទឈប់បាញ់ ជាមួយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទមុននេះ ដែលក្នុងនោះមេដឹកនាំរុស្ស៊ី បានយល់ព្រមលើកិច្ចព្រមព្រៀងមានកំណត់ ដើម្បីបញ្ឈប់ការវាយប្រហារលើគោលដៅថាមពលអ៊ុយក្រែន រយៈពេល ៣០ថ្ងៃ ប៉ុន្តែពុំមានបទឈប់បាញ់ពេញលេញនោះទេ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះចម្បាំងដល់ទៅ ២០០គ្រឿង ក្នុងការវាយលុកនេះ និង «រថក្រោះចំនួន ៥គ្រឿង រថពាសដែកប្រយុទ្ធ ១៦ គ្រឿង និងយានយន្តសម្រាប់ កម្ទេចចំនួន ៣គ្រឿង»។
ក្រសួងបានបន្ថែមថា៖«ការវាយប្រហារសរុបចំនួន ៥លើក ត្រូវបានធ្វើឡើង ដោយសត្រូវ ក្នុងអំឡុងពេលថ្ងៃអង្គ» ។«ពុំមានការឆ្លងកាត់ព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ីទេ ត្រូវបានអនុញ្ញាតនោះទេ។
ទីក្រុងគីវ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការចោទប្រកាន់របស់រុស្ស៊ីទេ។
រុស្ស៊ីបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថា បានបើកការលុកលុយជាច្រើន ចូលទៅក្នុងទឹកដីរបស់ខ្លួន ចាប់តាំងពីបានបើកការវាយលុកពេញបន្ទុករបស់ខ្លួន លើទីក្រុងគីវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រួមទាំងតំបន់ Kursk ជាទីដែលការប្រយុទ្ធគ្នា បានបន្តអស់រយៈពេលជាច្រើនខែ។