ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក មិនចង់ឲ្យទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន កាន់តែជិតស្និទ្ធនឹងគ្នានោះទេ ប៉ុន្តែសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែល្អប្រសើរឡើង ជាមួយប្រទេសទាំងពីរ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖ «ខ្ញុំមិនចង់ឲ្យប្រទេសរុស្ស៊ីនិងចិន រួបរួមគ្នាទេ» ដោយបន្ថែមថា «យើងកំពុងសម្លឹងមើល ដើម្បីធ្វើមានភាពចុះសម្រុងគ្នា ជាមួយប្រទេសទាំងពីរនេះ»។
លោក ត្រាំ បានលើកឡើងថា៖«ខ្ញុំគិតថា លោកប្រធានាធិបតី ស៊ី ជីនពីង ពិតជាចង់ចុះសម្រុងគ្នា ហើយខ្ញុំជឿថា រុស្ស៊ីក៏ចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរ។ ខ្ញុំក៏គិតថា យើងជាប្រទេសមួយ ដែលខុសពីយើង កាលពីប៉ុន្មានខែកន្លងទៅនេះ។ យើងជាប្រទេសដែលគេគោរព ហើយឥឡូវនេះ យើងមិនត្រូវបានគេគោរពទេ។ យើងត្រូវបានគេសើចចំអកទៅវិញ ដោយសារយើងមានមេដឹកនាំអសមត្ថភាព» ដោយនិយាយសំដៅអ្នកកាន់តំណែងមុនរបស់ខ្លួន គឺ លោក ចូ បៃដិន។