នគរបាលទួរគី ចាប់ខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល ពីបទពុករលួយ និងពាក់ព័ន្ធអំពើភេរវកម្ម

2025/03/19 11:11:10 pm        39

នគរបាលទួរគីនៅថ្ងៃពុធនេះ បានចាប់ខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល ដែលជាគូប្រជែងដ៏សំខាន់របស់លោក ប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទពុករលួយ និងពាក់ព័ន្ធអំពើភេរវកម្ម។

ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា រដ្ឋអាជ្ញាបានចេញដីកាចាប់ខ្លួនសម្រាប់មនុស្សប្រហែល ១០០នាក់ ផ្សេងទៀត។ អាជ្ញាធរបានបិទផ្លូវជាច្រើនជុំវិញទីក្រុងអ៊ីស្តង់ប៊ុល និងបានហាមឃាត់ការធ្វើបាតុកម្ម នៅក្នុងទីក្រុងនេះ រយៈពេល ៤ថ្ងៃ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បទប់ស្កាត់ការតវ៉ា បន្ទាប់ពីការចាប់ខ្លួន។

ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីការឆែកឆេរផ្ទះរបស់លោក Ekrem Imamoglu មួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យមួយ បានធ្វើឲ្យសញ្ញាប័ត្ររបស់លោក អស់សុពលភាព ដោយបានដកសិទ្ធិយ៉ាងមានប្រសិទ្ធភាពចំពោះឥស្សរជនប្រឆាំងដ៏ពេញនិយម ពីការឈរឈ្មោះក្នុងប្រជែងតំណែងប្រធានាធិបតីបន្ទាប់។ ការមានសញ្ញាបត្រពីសាកលវិទ្យាល័យមួយ គឺជាតម្រូវការសម្រាប់ការឈរឈ្មោះក្នុងបោះឆ្នោត ក្រោមច្បាប់   ទួរគី។

គណបក្សរបស់អភិបាលក្រុងនេះ គឺគណបក្សប្រជាជនសាធារណៈរដ្ឋ ដែលជាគណបក្សប្រឆាំងដ៏ធំ នឹងរៀបចំការបោះឆ្នោតបឋម នៅថ្ងៃអាទិត្យ ដែលលោក Imamoglu ត្រូវបានគេរំពឹងថា នឹងត្រូវបានជ្រើសរើសសម្រាប់បេក្ខជនរបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលអនាគត។ ការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់ប្រទេសទួរគី ត្រូវបានកំណត់ពេលសម្រាប់ឆ្នាំ ២០២៨ ប៉ុន្តែការបោះឆ្នោតមុនអាណត្តិ ក៏ទំនងជាអាចកើតឡើងដែរ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm