ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ដេីម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ (Eco Tourism) ក្នុងតំបន់ភ្នំ​ ១៥០០​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​

2025/03/20 12:11:09 am        95

(ពោធិ៍សាត់) ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នេះបានចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដេីម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្ត ពោធិ៍សាត់​ ស្ថិតក្នុងតំបន់ភ្នំ​ ១៥០០​ ស្រុកវាលវែង ខេត្តពោធិ៍សាត់​។ 

ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់​ ឯកឧត្ដម​ ទូច​ ភាព​ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ អាជ្ញាធរខេត្តពោធិ៍សាត់គ្រប់លំដាប់ថ្នាក់​ និងប្រតិបត្តិករ HALO Trust។ 

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី​ លី ធុជ បានគូសបញ្ជាក់អំពីសារៈសំខាន់​អំពីការងារបោសសម្អាតមីន ដេីម្បីគាំទ្រដល់ការអភិវឌ្ឍនៅនឹងកន្លែង ជាពិសេសចូលរួមផ្តល់សុខសុវត្ថិភាព និងលេីកកម្ពស់ដល់វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់មួយចំនួនដែលកំពុងមានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរដេីរលេងកំសាន្តនិងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសតំបន់ភ្នំធម្មជាតិ ១៥០០ នៅវាលវែងនេះ។ 

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរមីន កំពុងយកចិត្តទុកដាក់លេីការងារបោសសម្អាតមីនដេីម្បីគាំទ្រវិស័យទេសចរណ៍ធម្មជាតិ ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កេីតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗឱ្យបានច្រេីនប្រកបដោយសុវត្ថិភាព ដេីម្បីរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន​ ជា​ពិសេស​ក្នុង​ការប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ និង​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​គ្រាប់​មីន​ ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ និង​ដំណេីរកំសាន្ត​លក្ខណៈ​រុករក​។ ដំណេីរកំសាន្តរបស់ប្រជាពលរដ្ឋតាមតំបន់រមណីយដ្ឋានធម្មជាតិ ត្រូវ​តែ​មាន​ការរៀបចំជាមុន​ និងមានសុខសុវត្ថិភាពខ្ពស់ ស្របតាម​បំណងប្រាថ្នារបស់សម្តេចធិបតី។ 

ប៉ុន្ដែ​ទោះបីយ៉ាងណា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ ៕ (ភារម្យ)

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm