លោក Trump៖ ទំនាក់ទំនងកាន់តែស្អិតល្មួត រវាងរុស្ស៊ី និងចិន គឺជាក្ដីបារម្ភរបស់អាមេរិក

2025/03/20 01:35:07 am        81

ការមានទំនាក់ទំនងកាន់តែជិតស្និទ្ធឡើងៗ រវាងប្រទេសចិន និងរុស្ស៊ី បានធ្វើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញនូវការប្រុងប្រយ័ត្ន ដោយលើកឡើងពីផែនការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសទាំង២ ដែលបានរួមគ្នាតទល់ជាមួយសហរដ្ឋអាមេរិក នៅលើឆាកពិភពលោក។

អំឡុងការអត្ថាធិប្បាយដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីរូបលោកបានបញ្ចប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលខកខានមិនបានធានាឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ នៅអ៊ុយក្រែន មេដឹកនាំរបស់សហរដ្ឋអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា៖ «ក្នុងនាមជាអ្នករៀនសូត្រពីប្រវត្តិសាស្ត្រ ដែលខ្ញុំបានឃើញព្រឹត្តិការណ៍កើតឡើងទាំងអស់ រឿងដំបូងដែលអ្នកត្រូវដឹងនោះ គឺអ្នកមិនចង់រុស្ស៊ី និងចិនរួមគ្នាឡើយ»។

យ៉ាងណាក្ដី មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញពីការសង្ស័យ ជុំវិញមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរបស់ក្រុងមូស្គូ និងក្រុងប៉េកាំង ដោយនិយាយថា វាគឺ «ខុសប្រក្រតី»។ ហើយលោកបានបន្ថែមថា៖ «ឥឡូវនេះ ពួកគេប្រហែលជាមានទំនាក់ទំនងជិតស្និទ្ធហើយ ប៉ុន្តែយើងនឹងធ្វើជាមិត្តជាមួយប្រទេសទាំង២»។

ការឱបក្រសោបប្រទេសរុស្ស៊ីរបស់លោក Trump ត្រូវបានអ្នកវិភាគមួយចំនួន មើលឃើញថា ជាការប៉ុនប៉ងបំបែកទីក្រុងមូស្គូពីទីក្រុងប៉េកាំង ជាអ្វីដែលគេហៅថា «បញ្ច្រាស Nixon» ដែលជាការសំដៅទៅលើកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងសម័យសង្រ្គាមត្រជាក់ ដើម្បីបំបែកមហាអំណាចទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm