ប្រធានាធិបតីកុងហ្គោ និងសមភាគីរ៉ា្វន់ដា ជួបគ្នានៅកាតា ដើម្បីពីភាក្សាលើជម្លោះនៅភាគខាងកើតកុងហ្គោ

2025/03/20 01:51:35 am        81

ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Felix Tshisekedi និងសមភាគីរ៉្វាន់ដាលោក Paul Kagame បានចូលរួមកិច្ចប្រជុំទល់មុខគ្នាកាលពីថ្ងៃអង្គារ ដោយមានការសម្របសម្រួលពីព្រះចៅមហាម៉ាត់កាតា ដើម្បីលើកឡើងពីជម្លោះនៅតំបន់ភាគខាងកើតកុងហ្គោ ។ នេះបើយោងតាមការអះអាងរបស់រដ្ឋាភិបាលទាំង ៣បានឲ្យដឹងនៅថ្ងៃនេះ ។

លោក Tshisekedi និងលោក Kagame បានជាប់គាំងក្នុងសង្រ្គាមពាក្យសម្តី ជុំវិញការឈ្លានពានរបស់ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ដែលបានរឹបអូសការគ្រប់គ្រងទីក្រុងធំៗបំផុតចំនួន ២នៅតំបន់ភាគខាងកើតរបស់កុងហ្គោ ចាប់តាំងពីខែមករារហូតមក ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រមុខរដ្ឋទាំង ២ បានយល់ព្រមលើតម្រូវការបន្តកិច្ចពិភាក្សាដែលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងទីក្រុង Doha ដើម្បីបង្កើតគ្រឹះដ៏រឹងមាំ សម្រាប់សន្តិភាពជារៀងរហូត ។

អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចពិភពលោក បានចោតប្រកាន់ប្រទេសរ៉្វាន់ដាថា ពួកគេបានផ្តល់អាវុធ និងគាំទ្រក្រុមឧទ្ទាម M23 ដឹកនាំដោយជនជាតិភាគតិច Tutsi ដែលបានធ្វើសង្រ្គាមនៅតំបន់ភាគខាងកើតកុងហ្គោអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ។ ប្រទេសរ៉ា្វន់ដា បានច្រានចោលការប្រកាន់ទាំងអស់នេះ ដោយពួកគេនិយាយថា ពួកគេធ្វើ ដើម្បីស្វ័យការពារប៉ុណ្ណោះ ប្រឆាំងជាមួយកងទ័ពកុងហ្គោ និងអរិភាពរបស់ក្រុមជីវពលមកលើទីក្រុង Kigali ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm