កងទ័ពអ៊ីស្រាអែល និយាយថា អគ្គសេនាធិការកងទ័ពអ៊ីស្រាអែលលោក Eyal Zamir បានជួបជាមួយទាហានអ៊ីស្រាអែល អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Rafah ។
កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបកាលពីថ្ងៃអង្គារ ឃើញលោក Zamir បំពេញទស្សនកិច្ចទៅកាន់ទីនោះ ។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Rafah បានកើតមានឡើង ក្រោយអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាសសម្លាប់មនុស្សជាង ៤០០នាក់នៅទូទាំងតំបន់ហ្កាហ្សា នៅក្នុងការសម្លាប់មួយដែលបានបញ្ចប់សង្រ្គាមអស់រយៈពេលជាច្រើនសប្តាហ៍ ក្រោយកិច្ចប្រជុំស្វែងរកបទឈប់បាញ់អចិន្រ្តៃយ៍ បានជាប់គាំង ។
គួរឲ្យដឹងថា ការចរចាបានជាប់គាំងអំពីរបៀបបន្តបទឈប់បាញ់ដែលដំណាក់កាលដំបូងបានផុតកំណត់ ដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ពុំយល់ស្របលើថាតើត្រូវឆ្ពោះទៅដំណាក់កាលថ្មី ដែលមានបំណងនាំសង្រ្គាមទៅរកទីបញ្ចប់ដោយរបៀបណានោះទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ចាប់ពីពេលនេះតទៅ ការចរចានឹងប្រព្រឹត្តទៅក្រោមការបាញ់ប្រហារប៉ុណ្ណោះ មុនពេលលោកនិយាយបន្តថា សម្ពាធយោធាគឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ។
យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបផងដែរដែលពួកគេនិយាយថា វាគឺជាការវាយប្រហារតាមច្រកអាកាសលើគោលដៅជាច្រើនរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ៕