អ្នកនាំពាក្យរដ្ឋាភិបាលរ៉្វាន់ដា និយាយប្រាប់ទីភ្នាក់ងារព័ត៌មារ៉យទ័រកាលពីថ្ងៃអង្គារថា ប្រទេសរ៉ា្វន់ដា សូមដាក់ការស្តីបន្ទោសដល់បែលហ្ស៊ិក សម្រាប់ទណ្ឌកម្មសហភាពអឺរ៉ុប(EU) ដាក់លើប្រទេសមួយនេះ ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុង Kigali កាត់ផ្តាច់ជាផ្លូវការទំនាក់ទំនងការទូតជាមួយទីក្រុងព្រុចសែល ។
លោក Alain Mukuralinda គឺជាអ្នកនាំពាក្យរដ្ឋាភិបាលរ៉្វាន់ដា និយាយថា បែលហ្ស៊ិកត្រូវទទួលខុសត្រូវចំពោះទណ្ឌកម្មដែលអឺរ៉ុបដាក់លើរ៉្វាន់ដា ។
កាលពីពេលថ្មីៗនេះ EU បានដាក់ទណ្ឌកម្មបុគ្គល ៩នាក់ និងរោងចក្រចម្រាញ់មាស ពាក់ព័ន្ធនឹងការបះបោរគាំទ្រដោយរ៉្វាន់ដានៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
លោក Mukuralinda និយាយថា រ៉្វាន់ដា រំពឹងថាបែលហ្ស៊ិកបន្តអព្យាក្រឹតលើជម្លោះនៅភាគខាងកើតកុងហ្គោ ដែលបានផ្ទុះឡើងកាលពីខែមករាកន្លងទៅ ។
បែលហ្ស៊ិក បានសងសឹកវិញជាមួយនឹងប្រកាសថា មន្រ្តីការទូតរ៉្វាន់ជាបុគ្គលមិនមានគុណធម៌ ដោយបណ្តេញពួកគេចេញពីទឹកដីបែលហ្ស៊ិក ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN) និងប្រទេសមហាអំណាចពិភពលោក បានចោតប្រកាន់ប្រទេសរ៉្វាន់ដាថាបានផ្តល់អាវុធ និងគាំទ្រក្រុមឧទ្ទាម M23 ដឹកនាំដោយជនជាតិភាគតិច Tutsi ដែលបានធ្វើសង្រ្គាមនៅតំបន់ភាគខាងកើតកុងហ្គោអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរ៉ា្វន់ដា បានច្រានចោលការប្រកាន់ទាំងអស់នេះ ដោយពួកគេនិយាយថា ពួកគេធ្វើ ដើម្បីស្វ័យការពារប៉ុណ្ណោះ ប្រឆាំងជាមួយកងទ័ពកុងហ្គោ និងអរិភាពរបស់ក្រុមជីវពលមកលើទីក្រុង Kigali ៕