ពលរដ្ឋក្រុង Kharkiv ព្រួយបារម្ភថាសំណើរុស្ស៊ីឲ្យបញ្ឈប់ការកេណ្ឌទ័ពនឹងធ្វើឲ្យអ៊ុយក្រែនទន់ខ្សោយ

2025/03/20 02:04:02 am        78

ពលរដ្ឋមកពីទីក្រុង Kharkiv របស់ប្រទេសអ៊ុយក្រែន និយាយកាលពីល្ងាចថ្ងៃអង្គារថា សំណើដោយរុស្ស៊ីថាអ៊ុយក្រែនគួរតែបញ្ឈប់ការកេណ្ឌទ័ពជាផ្នែកមួយនៃបទឈប់បាញ់ទ្រង់ទ្រាយធំ មានតែធ្វើឲ្យអ៊ុយក្រែនទន់ខ្សោយប៉ុណ្ណោះ ។

វិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមនឹងសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើសេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក សម្រាប់រយៈពេល ៣០ថ្ងៃ និងបានបញ្ជាឲ្យយោធារុស្ស៊ី បន្ធូរដៃដល់ពួកគេ ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ ពុំឈានដល់ការឯកភាពធំទូលាយជាងនេះដែលសហរដ្ឋអាមេរិកព្យាយាមស្វែង និងត្រូវបានទទួលយកដោយអ៊ុយក្រែនរកនោះទេ សម្រាប់បទឈប់បាញ់ទាំងស្រុងរយៈពេល ៣០ថ្ងៃ ។

អ្នកស្រី Tetiana Kashyrtseva គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Kharkiv និយាយថា ពួកគេគួរតែបញ្ឈប់ការកេណ្ឌទ័ពមុន ពីព្រោះថាពួកយើងត្រូវបានបង្ខំឲ្យកេណ្ឌទ័ព ពួកយើងការពារទឹកដីរបស់ពួកយើង ។ 

អ្នកស្រីបន្តថា បើសិនជារុស្ស៊ីឯកភាពលើសន្តិភាព ពួកយើងក៏ឯកភាពដូចគ្នា ប៉ុន្តែពួកយើងមិនអាចលើកលែងឲ្យពួកគេបានឡើយ ។

ចំណែកឯលោក Volodymyr Lutគឺជាទាហានអ៊ុយក្រែនមួយរូប និយាយថា លោកពុំដឹងនោះទេថាតើបទឈប់បាញ់នេះនឹងឈានទៅរកសន្តិភាពឬយ៉ាងណា ប៉ុន្តែលោកដឹងច្បាស់ថា បើសិនជាពួកយើងបញ្ឈប់ការកេណ្ឌទ័ព និងការបំពាក់អាវុធដល់កងទ័ពអ៊ុយក្រែន វានឹងក្លាយជារឿងមិនល្អសម្រាប់កងទ័ពអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm