កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍសួនឧស្សាហកម្មបៃតង ដើម្បីការប្រកួតប្រជែង

2025/03/20 03:20:23 am        154

ភ្នំពេញ ÷ កម្ពុជាចាប់ផ្តើមបើកដំណើរការគម្រោង លើសកម្មភាពជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា ដើម្បីលើកកម្ពស់ការ យល់ដឹងពីសួនឧស្សាហកម្មបៃតង ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការជម្រុញភាពប្រកួតប្រជែង តាមរយៈការពង្រឹងនូវប្រសិទ្ធភាព និងភាពទាក់ទាញរបស់តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ។

ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង ពិធីបើកដំណើរការគម្រោង និងសិក្ខាសាលាស្ដីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ នៃសកម្មភាពគាំទ្របឋមសម្រាប់សួនឧស្សាហកម្ម បៃតងនៅកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះដំណាក់កាលដំបូងនៃកម្មវិធីសួនឧស្សាហកម្មបៃតងសកល បានដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០១៨ ដើម្បីជួយដល់ការផ្លាស់ប្ដូរនៃសួនឧស្សាហកម្មដែលមានស្រាប់ ទៅជាសួនឧស្សាហកម្មបៃតង។ កម្មវិធីនេះអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រផ្នែកថវិការ ពី លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) រដ្ឋាភិបាលនៃប្រទេសស្វីស។

ឯកឧត្តមបណ្ឌិត បន្តថា ចំណែកនៅកម្ពុជានាពេលកន្លងមក ប្រទេសយើងបានអនុវត្តលើកម្មវិធីផលិតកម្មស្អាត, ផលិត ភាពធនធាន និងផលិតកម្មស្អាត, កម្មវិធីផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន និងការអនុវត្តកម្មវិធីគោលការណ៍ណែនាំឧស្សា- ហកម្មបៃតង ដោយនៅក្នុងដំណាក់កាលទាំងនេះ សុទ្ធតែជាបទដ្ឋានបច្ចេកទេសទាំងស្រុង។ ចំណែកក្នុងពេលបច្ចុប្បន្ន យើងបាន ចាប់ផ្តើមអនុវត្តលើតំបន់សេដ្ឋកិច្ច ក៏ដូចជាសួនឧស្សាហកម្មមួយចំនួន ឱ្យទៅជាសួនឧស្សាហកម្មបៃតង ដើម្បីលើកកម្ពស់ការយល់ ដឹងពីសួនឧស្សាហកម្មបៃតង ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការជម្រុញភាពប្រកួតប្រជែង។

លោក សុខ ណារិន ប្រធានអង្គការ UNIDO ប្រចាំនៅកម្ពុជា លើកឡើងថា តាមរយៈគម្រោងនេះ UNIDO សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបើកវគ្គបណ្តុះបណ្តាលដល់ម្ចាស់ ឬបុគ្គលិកនៅតាមតំបន់សេដ្ឋកិច្ច ពិសេស ឬសួនឧស្សាហកម្មនៅក្នុងគម្រោង ក្នុងគោលដៅប្រែក្លាយតំបន់ពួកគាត់ទៅជាបៃតង, ការយល់ដឹងក្របខណ្ឌគោលការណ៍ អន្តរជាតិ និងការសិក្សាវាយតម្លៃជំហានដំបូង ដើម្បីពិនិត្យមើលស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តគោលដៅ អំពីខ្វះខាត ធ្វើយ៉ាងណាជំរុញឱ្យពួកគាត់បំពេញទៅតាមលក្ខខណ្ឌ ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិចតួចត្រឹម ឆ្នាំ២០២៩។

លោក សុខ ណារិន បញ្ជាក់ឱ្យដឹងថា ចំពោះគម្រោងដែលត្រូវជំរុញអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា នឹងត្រូវអនុវត្តនៅតំបន់ សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មមួយចំនួនរួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រះសីហនុ និងខេត្តស្វាយរៀង។ តាម រយៈកិច្ចគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងរោងចក្រនេះ លោករំពឹងថា គឺជាការចូលរួមចំណែកជម្រុញ ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសអាទិភាពដែលទាក់ទិននឹង ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការជម្រុញភាពប្រកួតប្រជែង តាមរយៈការពង្រឹងនូវប្រសិទ្ធភាព និងភាពទាក់ទាញរបស់តំបន់សេដ្ឋកិច្ច ពិសេស ដោយរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុកផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm