លោក Zelenskyy៖ សន្តិភាពយូរអង្វែងអាចសម្រេចបាននៅឆ្នាំនេះក្រោយលោក Trump សាទរការសន្ទនាតាមទូរស័ព្ទជាវិជ្ជមាន

2025/03/20 03:24:27 pm        137

ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងនូវអ្វីដែលលោកបានហៅថាជាការពិភាក្សាដ៏ល្អក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោង ជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky មួយថ្ងៃបន្ទាប់ពីនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក Trump បាននិយាយថា ការសន្ទនានេះគឺមានគោលបំណងធ្វើតាមមសំណើ និងតម្រូវការរបស់អ៊ុយក្រែន និងរុស្ស៊ី ដោយបន្ថែមថាកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់កំពុងដំណើរការ។

លោក Zelensky បានហៅការសន្ទនារបស់លោកជាមួយលោកTrump ថាជា "វិជ្ជមាន" "ដោយស្មោះត្រង់" និង "មានសារៈសំខាន់" ។

លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា អ៊ុយក្រែនជឿថាការរួមគ្នាជាមួយអាមេរិក ជាមួយប្រធានាធិបតីលោក Trump និងក្រោមការដឹកនាំរបស់អាមេរិក សន្តិភាពយូរអង្វែងអាចសម្រេចបាននៅឆ្នាំនេះ ។

ទាំង Zelensky និងទាំងលោកPutin បាននិយាយថាលោកទាំងពីរនឹងយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក មេដឹកនាំទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបន្តវាយប្រហារនានាក្រៅសមរភូមិ។

លោកTrump និងលោកPutin បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ១៨មីនា លើការបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីដាក់គោលដៅលើថាមពលរបស់អ៊ុយក្រែន ប៉ុន្តែពុំមានការធានាបទឈប់បាញ់ពេញលេញទេ ក្នុងជំនួបតាមទូរស័ព្ទនោះ។ មេដឹកនាំអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាជាងមួយម៉ោងកន្លះ ហើយលោកទាំងពីរបានសម្តែងក្តីសង្ឃឹមក្នុងការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm